នគរបាលស្រុកគាស់ក្រឡឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយម្នាក់ក្នុងករ​ណីលួចយកទ្រព្យសម្បត្តិអ្នកដទៃ​ អ​នុវត្តតាម​ច្បាប់

កាលពីថ្ងៃ​ ពុធ​២កេីត​ខែ​ជេស្ឋ​ឆ្នាំ​ខាលចត្វា​ស័កព.ស.២៥៦៦​ត្រូវនឹងថ្ងៃទី​០១​ ខែ​ មិថុនា​ឆ្នាំ​២០២២​ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេ​នី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​រួមនឹងយោបល់របសលោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការ ងារនគរបាលព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ប៉ាង​ ហៀង​ អធិការនគរបាលស្រុកគាស់ក្រឡ​ បានដឹកនាំធ្វេីការឃាត់​ខ្លួនមុខសញ្ញាជាជនសង័្សយ​ចំនួន​០១នាក់ឈ្មោះ ឆាយ សុញៀន ភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅភូមិរ៉ាឃុំធិបតីស្រុកគាស់ក្រឡខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរ​បាល​ស្រុកដេីម្បីធ្វេីសាកសួរទាក់ទងនឹងករណីលួចទ្រព្យសម្បត្តិអ្នក​ដទៃនៅក្នុងមូលដ្ឋាន​ ដោយក្នុង​នោះសមត្ថកិច្ចដកហូតបានគោវយន្តកន្រ្តៃមានសណ្តោងរឺម៉កចំនួន០១គ្រឿង។

សូមជម្រាបជូនថា​ មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី​៣១ ខែ​ឧសភា​ ឆ្នាំ​២០​២២​វេលា​ម៉ោង​៦និង៣០នាទីឈ្មោះ ខន សំ​ណា​ង ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅភូមិ រ៉ា ឃុំ ធិបតី ស្រុកគាស់​ក្រឡ ខេត្តបាត់ដំបង ត្រូវជនសង័្សយ​មិនស្គាល់អត្តសញ្ញាណធ្វេី​សកម្មភាព​លួចយកគោយន្តកន្រ្តៃមានសណ្តោងរឺម៉កពី​ក្រោយ​យកទៅបាត់។

នៅពេលបន្ទាប់ពីកេីតហេតុជនរងគ្រោះបានដាក់​ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាល​ ហេីយឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេតនេះសមត្ថកិច្ចកំណត់មុខ​សញ្ញាបាននិងឈានដល់ការឃាត់​ខ្លួន​ ជនសង័្សយនិងដកហូតវត្ថុតាងតែម្តង។

នៅកន្លែងសមត្ថកិច្ចជនសង័្សយបានឆ្លេីយសារ​ភាពថារូបគេពិតជាបានធ្វេីសកម្មភាពលួចយកគោយន្តរបស់ជនរងគ្រោះខាងលេីពិតប្រាកដមែន។

បច្ចុប្បន្នជនសង័្សយត្រូវបានរៀបចំសំណុំរឿងបញ្ជូ​នមកការិយា ល័យជំនាញអនុវត្តតាមផ្លូវច្បាប់​ រីឯគោយន្តបានប្រគល់ជូនជនរងគ្រោះវិញហេីយ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online