នគរបាលស្រុកថ្មគោលបង្រ្កាបករណីលួចយកម៉ូតូមួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន០១នាក់អនុវត្តតាមច្បាប់
នៅព្រឹកថ្ងៃច័ន្ទ៧រោចខែបុស្សឆ្នាំឆ្លូវត្រី ស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ខែមករាឆ្នាំ២០២២ នៅចំណុចក្រុមទី២៦ ភូមិបឹងព្រីង ឃុំបឹងព្រីងស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានដឹកនាំកម្លាំងជំនាញធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ វីន ខាំឈីត ប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកំពង់អំពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងករណីលួចយក(ម៉ូតូ)និងនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីធ្វការស្រាវជ្រាវ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន៖
-ម៉ូតូ០១គ្រឿងម៉ាកហុងដាវេវ ពណ៌ក្រហម ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខបាត់ដំបង1AH-3859 ជារបស់ជនរងគ្រោះ។
សូមជម្រាបជូនថានៅថ្ងៃកេីតហេតុវេលាម៉ោង៨និង០០នាទីត្រង់ចំណុចខាងលេីជនសង័្សយបានធ្វេីសកម្មភាពលួចយកម៉ូតូដែលមានភិនភាគខាងលេីរបស់ជនរងគ្រោះឈ្មោះញួន សាង ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខណៈ ពេលដែលជនរងគ្រោះជិះម៉ូតូនេះមកទុកនៅមុខសាលារៀនអង់គ្លេសមួយកន្លែងនៅទីនោះហេីយក្នុងពេលធ្វេីសកម្មភាពភ្លាមៗត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការបន្តតាមផ្លូវច្បាប់ រិឯម៉ូតូបានប្រគល់ជូនម្ចាស់វិញ៕