នគរបាលស្រុកថ្មគោលបង្រ្កាបករណីលួចយក​ទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានបានមួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន០១នាក់ អនុវត្តតាមផ្លូវច្បាប់

កាលពីថ្ងៃចន្ទ ០៦កើត ខែមាឃឆ្នាំឆ្លូវត្រីស័កព. ស.២៥៦៥ ត្រូវថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលា ម៉ោង២០និង២២នាទី នៅចំណុចក្រុមទី០៧ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួចយកទ្រព្យសម្បត្តិមួយកើតឡើងនៅក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះរឿត ស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

-ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន៖

-ប្រាក់រៀលចំនួន៦០០,០០០រៀល(ហុកសិបម៉ឺន រៀល)និងព្រះពុទ្ធរូបចំនួន០១អង្គ(អង្គតូច) សាងអំពីភ្លុកស្រោបដោយប្លាទីនដែលដាក់នៅក្នុងកា បូបមួយ។

នៅពេលដឹងថាបាត់ភ្លាមៗជនរងគ្រោះបានឆែក មើលនៅក្នុងកាមេរ៉ាCamera របស់ខ្លួនបាន ឃើញជនសង័្សយ ម្នាក់ឈ្មោះ ថង វ៉ាន់ស៊ី ភេទ ស្រី អាយុ៤១ឆ្នាំ រស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ជា អ្នកធ្វើសកម្មភាពលួចយក ។ ពេលឃើញដូច្នេះ ជនរងគ្រោះបានរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ចន គរបាលស្រុកថ្មគោល។

អនវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោកវរ​សេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរបាលព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោលបានដឹកនាំកម្លាំងក្នុងអង្គភាព​ ចុះទៅពិនិត្យជាក់ស្តែងក្នុងទិដ្ឋភាពនេះហេីយបានចុះទៅដល់លំនៅដ្ឋានរបស់ជនសង័្សយ រួចនាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរស្រាវជ្រាវ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង័្សយខាងលើបានឆ្លើយសារភាពថារូបគាត់ពិតជាបានធ្វើសកម្មភាព លួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ដែលក្នុ្ងងនោះសមត្ថកិច្ចដកហូតបាន៖

-កូនកាបូបចំនួន០១

-ប្រាក់រៀលចំនួន៣៦៦,០០០រៀល(សាមសិបប្រាំមួយម៉ឺនប្រាំមួយពាន់រៀល)។

​បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលស្រុកកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្ត តាមផ្លូវច្បាប់ រីឯទ្រព្យសម្បត្តិបាន​ប្រគល់ជូនម្ចាស់វិញហើយ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online