នគរបាលស្រុកថ្មគោលបង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)តាមដងផ្លូវមួយករណីឃាត់ខ្លួនជនសង័្សយចំនួនម្នាក់
នៅថ្ងៃពុធ ១៥កេីត ខែមាឃឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ខែ កុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទី អនុវត្តតាមយោបល់បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញធ្វេីការឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យចំនួន០១នាក់ឈ្មោះ ចាន់ ភារម្យ ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយនាំមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីសាកសួរទាក់ទងនឹងករណីលួចដោយមានស្ថានទម្ងន់ទោស(ឆក់កាបូប)តាមដងផ្លូវ។
មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២២កន្លងទៅថ្មីៗនេះនៅចំណុចក្រុមទី២៥ ភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួចដោយមានស្ថានទម្ងន់ទោស(ឆក់កាបូប)មួយបានកេីតឡេីង ដែលករណីនេះជនសង័្សយបានធ្វេីសកម្មភាព(ឆក់កាបូប)ជនរងគ្រោះឈ្មោះ សុខ ស្រី ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងពេលជនរងគ្រោះកំពុងជិះម៉ូតូត្រលប់មកពីចូលរួមក្នុងមង្គល់ការមួយក្នុងមូលដ្ឋាន ដែលសម្ភារៈបាត់បង់មាន៖
-កាបូបយួរដៃពណ៌ក្រហមចំនួន០១
-ទូរស័ព្ទម៉ាកអូប៉ូ oppo ពណ៌ក្រហមចំនួន០១គ្រឿងមានស៊ីមលេខ 066 35 1415
-វែនតាពណ៌ខ្មៅចំនួន០១
-កូនកាបូបតូចពណ៌ក្រហមនៅក្នុងកាបូបយួរដៃចំនួន០១។
នៅក្រោយពេលកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហេីយឆ្លងតាមរយៈការស្រាវជ្រាវ ស៊េីបអង្កេតនេះ សមត្ថកិច្ចឈានទៅកំណត់មុខសញ្ញាបានរួចសម្រេចធ្វេីការឃាត់ខ្លួនតែម្តង។
ជាមួយការឃាត់ខ្លួននេះ នគរបាលធ្វេីការដកហូតរួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០១៤មានស្លាកលេខបាត់ដំបង1S-0042 លេខតួND125ME 9108134 លេខម៉ាស៊ីនND125ME 9108134 ជាមធ្យោបាយជិះធ្វេីសកម្មភាព។
-កាបូបព៌ណក្រហមនិងទូរស័ព្ទម៉ាកអូប៉ូoppoព៌ណក្រហមជារបស់ជនរងគ្រោះ។
នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងពាក់ព័ន្ធមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ រីឯសម្ភារៈរបស់ជនរងគ្រោះធ្វេីការប្រគល់ជូនម្ចាស់វិញ៕