នគរបាលស្រុកថ្មគោលបង្រ្កាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសឃាត់ខ្លួនជនសង័្សយម្នាក់អនុវត្តតាមច្បាប់

កាលពីថ្ងៃ​ ពុធ​ ១រោច​ខែ​ជេស្ឋឆ្នាំ​ខាលចត្វាស័ក​ ព.ស.២៥៦៦​ត្រូវនឹងថ្ងៃទី១៥ខែ​ មិថុនា​ឆ្នាំ​២០២២ វេលាម៉ោង២៣និង៣០នាទី នៅចំណុចក្រុមទី​២២ ភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង​ មានករណីបទហិង្សាដោយចេតនាមានស្ថាទម្ងន់ទោស(កា.ប់.ដោយកាំ-បិត) បង្ក ឡើងដោយឈ្មោះទិន រស្មី ភេទប្រុ ស អាយុ​២​០​ឆ្នាំរស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង​បានយកកាំ.បិ.តបុ័ង.តោ.កា.ប់ទៅលើជនរងគ្រោះឈ្មោះ ម៉ី គឹមឡាយ ភេទប្រុសអាយុ ២០ឆ្នាំ រស់​នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង​បណ្ដាលឱ្យរងរបួសជា ច្រេីនកន្លែង។ មូលហេតុដោយសារទំនាស់ពាក្យសម្តីក្នុងពេលផឹកស៊ី។

អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម​ សេ នីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន នគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់របស់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​ លោកវរសេនី យ៍ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្ម គោល​ បានដឹកនាំកម្លាំងផ្នែកជំនាញ​ឃាត់ខ្លួនជន សង័្សយខាងលេី​ មកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីធ្វេី​ការសាកសួរស្រាវជ្រាវ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន​នៅក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីរៀបចំ សំណុំរឿងចាត់ការបន្តតាមច្បាប់៕