នគរបាលស្រុកថ្មគោលបន្តឃាត់ខ្លួនជនសង័្សយចំនួន០២នាក់បន្ថែមទៀតក្នុងករណីឆក់ទ្រព្យសម្បត្តិតាមដងផ្លូវសរុបចំនួន០៣នាក់
នៅថ្ងៃ ពុធ ១២រោចខែកត្តិកឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល រួមជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន មុខសញ្ញាជាជនសង័្សយ ក្នុងករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទ្រព្យសម្បត្តិ)តាមដងផ្លូវចំនួន០២នាក់បន្ថែមទៀតសរុបចំនួន០៣នាក់ត្រូវបានឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល។ ជនសង័្សយទាំងពីរនាក់នោះគឺ៖
១-ឈ្មោះ សួន ណារ័ត្ន ហៅ ប៉ាវ ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិអន្លង់វិល ឃុំអន្លង់វិលស្រុកសង្កែ ខេត្តបាត់ដំបង។
២-ឈ្មោះ រុន ស្រីល័ក្ខភេទស្រីអាយុ ២២ឆ្នាំ រស់នៅភូមិក្បាលព្រលាន សង្កាត់ក្បាលព្រលាន ក្រុងប៉ៃលិន។
សូមរំលឹកជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺ៖
-លើកទី១កាលពីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង១៩និង២០នាទីនៅចំណុចក្រុមទី១៧ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោលមានករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់សញ្ញាណបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់មៅពាក់ស្លាកលេខ1AJ-9243 បានធ្វើ សកម្ម ភាពឆក់កាបូបរបស់ជនរងគ្រោះឈ្មោះ កែវ នាងតេនភេទស្រីអាយុ២២ឆ្នាំរស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្ម គោល ដែលក្នុងកាបូបនោះមាន៖
-ប្រាក់រៀលចំនួន៤៧ម៉ឺនរៀល
-ប្រាក់បាតថៃចំនួន០១ម៉ឺនបាត ។
-លើកទី២កាលពីថ្ងៃទី២៩ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង៥០និង០០នាទីទៀបភ្លឺ នៅចំណុចក្រុមទី១០ ភូមិកៀនកែស១ឃុំគោកឃ្មុំស្រុកថ្មគោល មានករណីលួចមានស្ថាទម្ងន់ទោស(ឆក់កាបូប)មួយបានកើតឡើង បង្ក ដោយជនសង្ស័យមិនស្គាល់សញ្ញាណចំនួន០២នាក់ជិះម៉ូតូ០១គ្រឿងមិនស្គាល់ម៉ាកនិងស៊េរីបានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះឈ្មោះ គឹម សុឃឿន ភេទស្រីអាយុ៣៩ឆ្នាំរស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ដែលក្នុងកាបូបនោះរួមមាន៖
-ប្រាក់រៀលចំនួន៦០ម៉ឺនរៀល
-ប្រាក់ដុល្លារចំនួន២០០ដុល្លារ
-កាតទូរស័ព្ទចំនួន៣០ដុល្លារ
-ទូរស័ព្ទដៃចំនួន០១គ្រឿង
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក
-ប័ណ្ណចាក់វ៉ាក់សាំងចំនួន០១សន្លឹក។
ឆ្លងតាមរយៈការស្រាវជ្រាវគឺនៅថ្ងៃទី៣០ខែ វិច្ឆិកា ឆ្នាំ ២០២១ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង័្សយចំនួន ០១នាក់ឈ្មោះ ឆុំ ចិត្រា ភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិអូរតានប់ សង្កាត់ក្តុល ដូនទាវ ក្រុងខេត្តបាត់ដំបង ក្នុងករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ)តាមដងផ្លូវក្នុងភូមិសាស្រ្តស្រុកថ្មគោលនិងដកហូតបានសម្ភារៈតាងរួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខបាត់ដំបង1AJ-9243(ជិះធ្វើសកម្មភាព)
-កាតទូរស័ព្ទMetfone៥០០០រៀលចំនួន០៤សន្លឹក
-កាតទូរស័ព្ទ Metfone ០១ដុល្លារចំនួន០២សន្លឹក
-កាតទូរស័ព្ទSmart ០១ដុល្លារចំនួន០១សន្លឹក។
លុះដល់ថ្ងៃទី០១ ខែ ធ្នូឆ្នាំ២០២១នេះទេីបសមត្ថកិច្ចបន្តឃាត់ខ្លួនជនសង័្សយចំនួន០២នាក់បន្ថែមទៀតសរុបចំនួន០៣នាក់។
នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកថ្មគោលបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយទាំងបីនាក់និងវត្ថុតាងមកកាន់ ការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់៕