នគរបាលស្រុកថ្មគោលអនុវត្តដីកាបង្គាប់ឱ្យចាប់ពិរុទ្ធជនម្នាក់ក្នុងករណីគ្រឿងញៀន

កាលពីថ្ងៃ​ សុក្រ​ ១១កេីតខែជេស្ឋឆ្នាំខាល​ចត្វាស័ក​ព.ស.២៥៦៦​ត្រូវនឹងថ្ងៃទី១០ខែមិថុនាឆ្នាំ២០​២២វេលាម៉ោង​១០និង០០នាទីនៅចំណុចក្រុមទី ០២​ភូមិច្រនៀងឃុំ គោកឃ្មុំស្រុកថ្មគោល ខេត្តបាត់ដំបង ស្របតាមយោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ ​គឹមសាន​ ស្នងការនៃស្នង​ការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោ​បល់របស់លោក​ឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នង​ការរង​ផែនការងារ​ប្រឆាំងគ្រឿងញៀន​លោ​កវរសេនី​យ៍ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុក​ថ្មគោល​ បានដឹកនាំ​កម្លាំងផ្នែកប្រឆាំងគ្រឿង​ញៀនរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ នៃអធិការដ្ឋាននគរបាល ស្រុកថ្មគោ​លអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួនលេ​ខ​ ៣០៧ ត ព្រ ចុះថ្ងៃ​ទី១៣ខែឧសភាឆ្នាំ២០​២​២របស់ឯក​ឧត្តម​ ជា វណ្ណៈ ចៅក្រមជំនុំជម្រះនៃ​សាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួន​ពិរុទ្ធជន ឈ្មោះមុត ត្រា ភេទប្រុស អាយុ ៤៤​ឆ្នាំមានទីលំនៅក្រុមទី០២ភូមិគោកឃ្មុំ គោកឃ្មុំស្រុកថ្មគោល ខេត្តបាត់ដំបង​ ជាប់​ចោទ​​ពីបទជួ​ញ​ដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹ​ត្តនៅចំណុចក្រុមទី០៤ភូមិច្រនៀងឃុំគោកឃ្មុំស្រុក​ ថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី ០៥​ខែកក្កដាឆ្នាំ២០២១។

ករណីនេះសមត្ថកិច្ចបានរៀបចំ​សំ​ណុំរឿងបញ្ជូនពិរុទ្ធជននេះមកកាន់ការិ​យាល័យជំនាញចាត់ការ​បន្តតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online