នគរបាលស្រុកបវេល បង្ក្រាបឃាត់ខ្លួនជនដៃដល់យកកាំបិតខ្វែវ កាប់ទៅលើស្ត្រីម្នាក់បណ្តាលអោយស្លាប់អនុវត្តតាមច្បាប់

បាត់ដំបង៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៧ និង៤០នាទី ត្រង់ចំនុចក្រុមទី២៤ ភូមិយុត្តិធម៌ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង អនុវត្ត តាម បទបញ្ជា របស់លោកឧត្ដម សេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាល ព្រហ្មទណ្ឌ និង ដោយបានការ សម្របសម្រួលលើ នីតិវិធី ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងធ្វើការបង្ក្រាបករណីឃាតកម្មមួយកើតឡើង (ប្រើកាំបិតខ្វែវ) បណ្តាលអោយស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិត។

ករណី ឃាតកម្មនេះបង្កឡើងដោយជនសង្ស័យ ឈ្មោះ សឿន សុខណា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅក្រុមទី០១ ភូមិអូរឫស្សី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង បានយកកាំបិតខ្វែវទៅកាប់លើជនរងគ្រោះ ឈ្មោះ ឡាច គី ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅក្រុមទី២៤ ភូមិយុត្តិធម៌ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ចំនួន០៣កាំបិត ចំត្រង់កផ្នែកខាងក្រោយមួយកាំបិតត្រង់ស្មាខាងឆ្វេង មួយកាំបិតម្រាមដៃខាងស្តាំ និងមួយកាំបិត បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលជនរងគ្រោះកំពុងធ្វើម្ហូបដាំបាយនៅខាងក្រោយផ្ទះ។

ក្រោយឃាត់ខ្លួន ជនដៃដល់បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិអំពើឃាកម្មខាងលើពិតប្រាកដមែន ក្រោមមូលហេតុ មានគំនុំនឹងជនរងគ្រោះ។

បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕

ប្រភព÷ ស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online