នគរបាលស្រុកបាណន់អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន ជនត្រូវចោទម្នាក់ក្នុងករណីគ្រឿងញៀន
នៅថ្ងៃសុក្រ២កេីត ខែមិគសិរ ឆ្នាំខាលចត្វាស័កត្រូវនឹងថ្ងៃទី២៥ខែ វិច្ឆិកាឆ្នាំ២០២២វេលាម៉ោង៩និង៣៥នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯកប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាមនៃអធិការដ្ឋាននគរបាលស្រុកបាណន់នៅចំណុចភូមិអូរតាញាឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបង (នៅនឹងផ្ទះសម៉ីខ្លួនផ្ទាល់)បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួនលេខ៥៩៤តព្រចុះថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០របស់ឯកឧត្តម ជា វណ្ណះ អតីតប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួន ជនត្រូវចោទឈ្មោះ តុប គឹមសេងភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅភូមិអូរតាញាឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំនុចភូមិអូរតាញាឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបង កាលពីថ្ងទី០៩ខែធ្នូឆ្នាំ២០២០។
ករណីនេះសមត្ថកិច្ចបាននិងកំពុងកសាងឯកសារដើម្បីបញ្ជូនមកកាន់ការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី៕