នគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនបុរសម្នាក់អនុវត្តតាមច្បាប់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
កាលពីថ្ងៃ អង្គារ ៤កេីតខែចេត្រឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល១៨និង៥០នាទីនៅចំណុចភូមិ អូរ ឃុំ ពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើងចំនួន ០១លើកដែលករណីនេះបានបង្កឡើងដោយជនសង្ស័យឈ្មោះ ប៊ុន សៅ ភេទប្រុស អាយុ២៩ ឆ្នាំ មានទីលំនៅ ភូមិ អូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានយកចបជីក វាយទៅលើជនរងគ្រោះឈ្មោះ ធុយ ហុកលី ហៅ ម៉ាប់ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ មិនបណ្តាលឱ្យរបួសឡើយ (គេចផុត )តែបានបណ្តាលឱ្យខូចខាតម៉ូតូរបស់ជនរងគ្រោះ។
ភ្លាមៗជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក ដែលមានលោកវរសេនីយ៍ទោ ហេងបារាំង ជាអធិការនគរបាលស្រុក ។
អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ សមត្ថកិច្ចនគតបាលស្រុកបាននាំខ្លួនជនសង័្សយខាងលេីមកធ្វេីការសាកសួរនុងដកហូរវត្ថុតាងមានចបជីកនិងកាំបិទ។
នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លេីយសារភាពនូវសកម្មភាពរបស់ខ្លន ហេីយពេលនេះនគរបាលស្រុកបានរៀបចំសំណុំរឿងដើម្បីបញ្ជូនមកការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី ច្បាប់៕