នគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនបុរសម្នាក់ក្នុងករណីហិង្សាវាយប្រពន្ធរបស់ខ្លួនបណ្តាលឱ្យរងរបួស
កាលពីថ្ងៃ ព្រហស្បតិ៍ ៨រោចខែមាឃឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២វេលាម៉ោង ១០និង១០នាទីនៅចំណុចក្រុមទី១១ ភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបងមានករណីហឹង្សាក្នុងគ្រួសារ មួយបានកេីតឡេីង ដែលករណីនេះបង្កដោយ ឈ្មោះស៊ុន សម្បត្តិ ភេទប្រុស អាយុ៥៨ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ វាយទៅលេីឈ្មោះស៊ុន ចយភេទស្រី អាយុ៥៨ឆ្នាំជាប្រពន្ធបណ្តាលឱ្យរងរបួសជាំក្រោមភ្នែកខាងស្តាំ និង ជាំកដៃខាងឆ្វេង។
ទទួលបានព័ត៌មាននេះនិងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការសាកសួរនិងចាត់វិធានការតាមនីតិវិធី៕