នគរបាលស្រុកភ្នំព្រឹកបង្រ្កាបករណីភ្នាល់ជល់មាន់មួយករណីឃាត់ខ្លួនបានមនុស្សចំនួន​០២​នាក់អប់រំធ្វេីកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាព

នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១៣និង៣០នាទី អនុវត្តជាប្រចាំនូវអនុសាសន៍ដឹកនាំរបស់លោកឧត្តមសេនី​យ៍ទោ​សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាល​ខេត្តបាត់ដំបង​ រួមនឹងយិបល់លោកវរសេនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរ​បាលព្រហ្មទ័ណ្ឌ​ លោកវរសេនី​យ៍ទោ​ ហេង​ បា​រាំង​ អធិការនគរបាលស្រុកភ្នំព្រឹក​ បានដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌរួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបារាំងធ្លាក់ចុះបង្ក្រាប់ករណីល្បែងភ្នាល់ជល់មាន់០១ករណី នៅ​ ចំ​ណុចភ្នំហេងដានស្ដិតនៅក្នុងភូមិហុងទឹក ឃុំបា​រាំងធ្លាក់ ស្រុកភ្នំព្រឹ​កខេត្តបាត់ដំបង ក្នុងនោះឃាត់មនុស្សបានចំនួន ០២នាក់​ ដោយសារភូមិសាស្រ្តមិនអំណោយផលអ្នកប្រព្រឹត្តផ្សេងទៀត​រត់គេចខ្លួនអស់ដែលសម្ភារ:ដកហូតរួមមាន៖

-មាន់ចំនួន០៣ក្បាល

-សង្វៀនសម្រាប់ជល់មាន់ចំនួន ០១

-ជញ្ជីងម្រាប់ថ្លឹងមាន់ចំនួន ០១

-ចង្ក្រានហ្គាស ចំនួន០១

-ម៉ូតូចំនួន ១១ គ្រឿង

ករណី​នេះ​សមត្ថកិច្ច​នគរបាល​បានធ្វើ​កិច្ចសន្យា​អប់រំ​ឱ្យ​គាត់យល់​ពី​ច្បាប់​ ហើយ​ឱ្យគាត់ធ្វេីកិច្ចសន្យាឈប់ប្រព្រឹត្តរួចឱ្យត្រឡប់ទៅសហគមន៍វិញ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online