នគរបាលស្រុកភ្នំព្រឹកអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនមុខសញ្ញាគ្រឿង​ញៀននិងឆែកឆេររកឃេីញថ្នាំញៀនមួយចំនួនបន្ថែមទៀត

នៅ ថ្ងៃសៅរ៍ ១០រោចខែអាសាឍឆ្នាំខាលចត្វាស័កព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៧និង១៥នាទី នៅចំ​ណុច ភូមិអូរ ឃុំពេជ្រចិន្ដាស្រុកភ្នំព្រឹកខេត្តបាត់​ដំបង អនុវត្តតាម យោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ សាត គឹមសាន ស្នងការ នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការ ងារ​ប្រឆាំងគ្រឿងញៀន លោកវរសេនី​យ៍​ទោហេងបារាំងអធិការនគរបា ល​ ស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ៣២៥ ត.ព្រ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ រប​ស់ ឯកឧត្តម ជា វណ្ណៈ ចៅក្រមជំនុំ​ជម្រះ នៃសា​លា​ដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ​ ​រឹម ចាន់ណាភេទប្រុស អាយុ ៣២ ឆ្នាំមានទីលំនៅភូមិអូរ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិអូរ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ ដំបង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០២១ ។

 

ក្នុងកិច្ចប្រតិបត្តិការនេះដោយមានការអនុញ្ញាតពីឯក​ឧត្ដម​ កែវ​ សុជាតិ​ ព្រះ​រាជអាជ្ញា​ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង​ ផងនោះសមត្ថកិច្ចបានធ្វេីការឆែកឆេរ​ និងដកហូតវត្ថុតាងរួម​មាន៖

​-ថ្នាំគ្រាប់​រាងមូលសំប៉ែត​ ពណ៌ស្លាទុំ​ មានអក្សរ​បរទេស​នៅលេីគ្រាប់ថ្នាំ​ សញ្ញា​WY ចំនួន​ ១៧៧​គ្រាប់​ សង្ស័យជាសារធាតុញៀន​ ។

​-ទូរស័ព្ទ​ដៃ​ ម៉ាកOPPO ចំនួន​ ០១គ្រឿង​(ចាស់)​ ​

នៅពេលនេះជនត្រូវចោទ​ និងវត្ថុតាង ខាងលេី​ សមត្ថកិច្ចកំពុង​កសាងសំណុំរឿង បញ្ជូនមកការិយាល័យ​ជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online