នគរបាលស្រុកមោងឫស្សីឃាត់ខ្លួ​ន​ជនសង័្សយ​ម្នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសអនុវត្តតាមច្បាប់

កាលពីថ្ងៃ សុក្រ ២រោចខែអាសាឍឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២២វេលាម៉ោ ង ២៣ និង៥០នាទី នៅចំ​ណុចក្នុងបរិវេណវត្តសូរិយារាម ស្ថិតក្នុងក្រុមទី៥ ភូមិគារ៣ ឃុំគារ ស្រុកមោង ឫស្សី ខេត្តបាត់​ដំ​បង មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យឈ្មោះ សៀង ឃឹម ភេទប្រុស​ អាយុ២០ឆ្នាំ រស់នៅភូមិប្រឡាយ ឃុំតាលាស់ ស្រុ កមោងឫស្សី ខេត្តបាត់ដំបង ប្រដាប់ ដោយចបកា-ប់ បានធ្វើសកម្មភាពវា-យ ទៅលើជនរងគ្រោះឈ្មោះ ព្រំ រ៉ា ត់ ភេទប្រុស អាយុ៤២ ឆ្នាំ ទីលំនៅមិនពិតប្រាកដ ស្នាក់នៅក្នុងវត្តសូរិយា រាម ភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ប ណ្តាលឱ្យរងរបួស ចំក្បាលផ្នែកខា​ង​ក្រោយ ០១ កន្លែង ចំថ្គាមខាងឆ្វេងចំនួន០១កន្លែងចំពីក្រោយខ្នង​០១​កន្លែ​ងនិងស្មាទាំងសងខាង(រងរបួសមធ្យ​ម) រួចគេចខ្លួនបាត់ពីកន្លែងកើត​ហេតុ។

នៅក្រោយកេីតហេតុសមត្ថកិច្ចនគរបាលទទួល ព័ត៌មានពីករណីនេះ ខ​ណៈជនរងគ្រោះត្រូវបាន នាំទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ។

អនុវត្តតាម​យោបល់ដឹកនាំរបស់លោ​កឧត្តមសេ​នី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃ​ស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោកវរ​សេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ នគរបាល​ព្រហ្មទ័ណ្ឌ​ លោ​កវរសេនីយ៍ឯក​ ស​ គឹម ឡុង​ អធិ​ការនគរបាលស្រុកមោងឫស្សី​បាន ដឹកនាំកម្លាំងផ្នែកជំនាញ​រូមជាមួយ​កម្លាំងប៉ុស្តិ៍ន គរបាលរដ្ឋបាលគារបានធ្វេីការស្រាវជ្រាវរហូតឃាត់ខ្លួនជន​ស​ង្ស័យឈ្មោះសៀង ឃឹមភេទប្រុ​ស អាយុ២០ឆ្នាំ បាននៅថ្ងៃទី១៧ខែ​កក្កដា​ ឆ្នាំ​ ២០២២ វេលាម៉ោង១១និង​៥០​នាទី នៅចំណុចផ្សារត្រី ស្តិតក្នុងក្រុមទី៩ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី រួចបញ្ជូនមកកាន់អធិការដ្ឋាននគរ​បា​ល​ស្រុកមោងឫស្សី ដើម្បីធ្វេីការសាក​សួរ និងចាត់ការតាមផ្លូវច្បាប់ (ចំណែកវត្ថុតាងរកមិនទាន់ឃើញ )។

ចំពោះមូលហេតុដែលឈានដល់កេីតករណីហិង្សានេះគឺដោយសារជន​សង្ស័​យនិងជនរងគ្រោះផឹកស្រាជា​មួយគ្នា ហេីយជ​នរងគ្រោះចោទថាជនសង្ស័យលួចទូរសព្ទ័របស់ខ្លួន​ ក៏ផ្តេីមជាទាស់ពាក្យសំដីរួចជនសង្ស័យក៏យកចបកា-ប់វា-យទៅលើជនរងគ្រោះតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវ​បានឃាត់ខ្លួន​ ជា​ប​ណ្តោះអាសន្នដើម្បីកសា​ង​សំណុំរឿងបញ្ជូន​មកការយាល័យជំនាញអនុវត្តតាមនីតិវិធី​ ច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online