នគរបាលស្រុកមោងឫស្សីបង្រ្កាបល្បែងស៊ីសងមួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន០៤នាក់អប់រំណែនាំឱ្យបញ្ឈប់សកម្មភាព
កាលពីថ្ងៃ ចន្ទ ១៤រោចខែបុស្សឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី៣១ខែមករា ឆ្នាំ ២០២២ម៉ោង១៧និង ៣០ នាទី ស្ថិតនៅចំណុចក្រុមទី៩ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សគឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមោង ចុះបង្រ្គាបល្បែងស៊ីសង (ខ្លាឃ្លោកនិងបៀ) ចំនួន០១កន្លែង ឃាត់ខ្លួនមនុស្ស០៤នាក់និងដកហូតបានវត្ថុតាងមាន៖
-កម្រាលកន្សែងពោះគោពណ៌ក្រហមចំនួន ០១ នឹង បៀចំនួនមួយហ៊ូ ។
-ប៉ាយខ្លាឃ្លោកចំនួន០១ កញ្រ្ចែងចំនួន០២ ក៉ាតូជ័រក្រឡុកខ្លាឃ្លោកចំនួន ០១ ។
ករណីនេះសមត្ថកិច្ចបានធ្វើការអប់ណែនាំនិងកិច្ចសន្យាបញ្ឈប់សកម្មភាពហេីយឱ្យក្រុមគ្រួសារមកធានាយកទៅត្រឡប់ទៅផ្ទះវិញ ៕