នគរបាលស្រុកមោងឫស្សីអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង

នៅថ្ងៃ​ អង្គារ​ ៣រោច​ខែ​ចេត្រ​ឆ្នាំឆ្លូវត្រីស័ក​ ព.​ស​.២៥៦៥​ ត្រូវនឹងថ្ងៃទី១៩​ខែ​ មេសា​ ឆ្នាំ​២០២២ វេលាម៉ោង​៧និង០០នាទីព្រឹក ចំណុចក្រុមទី១៨ ភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបា​ត់ដំបង អនុវត្តតាមយោបល់​ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​លោ​កវរសេនីយ៍ឯក​ ស​ គឹមឡុង​ អធិការនគរបាលស្រុក​មោងឫស្សី​ បានដឹកនាំកម្លាំងផ្នែកយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលរដ្ឋបាលគារ​អនុវត្តដីកាបង្គាប់ឱ្យចាប់ និងឃុំខ្លួនលេខ៥៤០តព្រ ចុះថ្ងៃទី​២១ កញ្ញា ២០២១ របស់លោក គីម ហេង ចៅ​ក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ដោយបានចាប់ខ្លួនឈ្មោះ ជុំ ប៉ាវ ភេទប្រុស អា​យុ២៧ឆ្នាំ រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទ​រំលោភ​លើទំនុកចិត្ត ប្រព្រឹត្តនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់​ដំបង ខេត្តបា​ត់ដំប​ង​ កាលពីថ្ងៃទី២៦ ខែ​ សីហា ឆ្នាំ​ ២០១៩ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាន​​ឃាត់​ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក​មោងឫស្សីដើម្បីកសាងសំណុំរឿងបញ្ជូន
មកការិយាល័យជំនាញអនុវត្តបន្ត​ តាមនីតិវិធី៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online