នគរបាលស្រុករតនមណ្ឌលបង្ត្រាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនជនសង័្សយម្នាក់អនុវត្តតាមច្បាប់
នៅថ្ងៃ អង្គារ១០កេីតខែពិសាខ ឆ្នាំខាលចត្វាស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភាឆ្នាំ ២០២២វេលាម៉ោង១៣និង០៥នាទីនៅចំណុចភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រែងបានបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១ករណី ក្នុងបទល្មើសជាក់ស្ដែង។
ក្នុងនោះសមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន០១នាក់ឈ្មោះ ព្រុំ សុភា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌សថ្លា ចំនួន០៨ថង់សង្ស័យមានសារធាតុញៀន។
-សម្ភារៈសម្រាប់វេចខ្ចប់ចែករំលែកគ្រឿងញៀនមួយចំនួន។
-អាវុធកែច្នៃ ចំនួន០២ដើម។
-ទូរស័ព្ទដៃម៉ាក អូប៉ូ ពណ៌ខ្មៅចំនួន ០១គ្រឿង។
នៅពេលនេះគរបាលស្រុកកំពុងរៀបចំសំ ណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាម នីតិវិធី ច្បាប់៕