នគរបាលស្រុករតនមណ្ឌលបង្ក្រាបករណីចោរ​កម្មមួយករណីឃាត់ខ្លួនជនសង័្សយចំនួន០១នាក់អនុវត្តតាម​ច្បាប់​

កាលពីថ្ងៃ​ អង្គារ​៩រោច​ខែ​ពិសាខ​ឆ្នាំ​ខាល​ចត្វាស័​ក​ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី២៤ខែឧសភា​ ឆ្នាំ២០​២២​ វេលា​ម៉ោង១១​ និង០០នាទី​ អនុវត្តតាម​យោ​បល់​ដឹកនាំ​របស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​ការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់របស់លោ​ក​វរសេនីយ៍​ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរ​បាល​ព្រហ្ម​ទ័​ណ្ឌ​លោកវរសេនីយ៍ឯក​ស​ន​ និល​ អធិ​ការ​នគរបាលស្រុករតនមណ្ឌល​បានដឹនាំកម្លាំងផ្នែកជំនាញ​រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរស្មីសង្ហារ​ ឃាត់ខ្លួនជនសង្ស័យចំនួន​០១នាក់​ឈ្មោះ​ អុល​ ត្រឹង ភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅភូមិបាដាកជេីង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង​និងដកហូតបានប្រាក់​ដុល្លាចំនួន១២,០០០ដុល្លាសហរដ្ឋអា​មេរិក(មួយម៉ឺនពីរពាន់ដុល្លា)។

សូមជម្រាបជូនថា​ មូលហេុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃទី១៧ខែ​ ឧសភា​ ឆ្នាំ​២០២​២​វេលាម៉ោងប្រមាណ០៧និង២០នាទីជនសង័្សយ​មិនស្គាល់អត្តសញ្ញាណ​បានធ្វេីសកម្មភាព​លួច(​យកប្រាក់)​របស់ជនរងគ្រោះទេព​ ហៀង ភេទ​ស្រី អាយុ៧៧ ឆ្នាំ​ រស់នៅភូមិបាដាកជេីង​ ឃុំរស្មីសង្ហារ​ស្រុករតនមណ្ឌល ខេត្តបាត់ដំ​បង​ ដែលក្នុងនោះជនសង័្សយយកបានប្រាក់ដុល្លាចំ​នួន​១២,០០០ដុល្លាសហរដ្ឋអា​មេរិក(មួយម៉ឺនពីរពាន់ដុល្លា)។

នៅក្រោយពេលកេីតហេតុជនរងគ្រោះបានដាក់​ពាក្យបណ្តឹងចូលមក​សមត្ថកិច្ចនគរបាលស្រុក​ ហេីយឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេត​សមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនដកហូតប្រាក់​មកវិញតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយ​សារភាពថារូបគេពិតជាបានធ្វេីសកម្មភាពលួច(​យកប្រាក់)​ចំនួន១២,០០០ដុល្លាអាមេរិក(មួយម៉ឺនពីរពាន់)ពីក្នុងលំនៅរបស់ជនរងគ្រោះខាងលេី ប្រាកដមែន។

នៅពេលនេះជនសង្ស័យសមត្ថកិច្ចកំពុងរៀបចំ សំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់​ រីឯប្រាក់ដែលដកហូតបាន​ ត្រូវប្រគល់ជូនជនរងគ្រោះវិញហេីយ៕