នគរបាលស្រុករតនមណ្ឌលបង្រ្កាបករណីលួចយកខ្សែភ្លេីងមួយករណីឃាត់ខ្លួនជនសង័្សយចំនួន០៣នាក់អនុវត្តតាមច្បាប់
កាលពីថ្ងៃសៅរ៍ ៤ រោចខែភទ្របទ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧ និង០០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាលដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯកលឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សន និល ជាអធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការនគរបាលស្រុករតនមណ្ឌលសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាស ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយចំនួន០៣នាក់ទាក់ទងនឹងករណីលួចកាត់យកខ្សែកាបអគ្គិសនីរបស់ឈ្មោះង៉ូវ លីហួភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅ ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង២០ និ០០នាទីនៅចំណុចទឹកប្រៃ ស្ថិតក្នុងភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ មុខសញ្ញាទាំង០៣នាក់នោះគឺ៖
១-ឈ្មោះយឺន សិលា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
២-ឈ្មោះ យឺន ល័ក្ខ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៣-ឈ្មោះ ជឿន ចាន់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ សម្ភាៈដកហូតបានគឺខ្សែកាបអគ្គិសនីដឺរ៉ាប្រវ៉ែង៦០០ម៉ែត្រ
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់នគបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី -ច្បាប់៕