នគរបាលស្រុកសំពៅលូនបង្រ្កាបករណីល្បែងស៊ីសងមួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន០៩នាក់អប់រំធ្វេីកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាព

កាលពីថ្ងៃ​ ចន្ទ​៦រោច​ ខែ​ជេស្ឋ ឆ្នាំ​ខាល​ចត្វាស័ក​ព.ស.២៥៦៦​ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២​វេលាម៉ោង​១៦និង០០នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ទឹម​ វិឆ័យ​ អធិការនគរបាលស្រុកសំពៅលូន​ បានដឹកនាំកម្លាំង​អធិការ​ដ្ឋាននគរបាលស្រុកសំ​ពៅ​លូន រួមជា​មួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលសន្តិភាព ចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ខ្លាឃ្លោក) ចំនួន ០១ករ​ណី នៅចំណុចផ្សារតាឡន ភូមិត្រពាំង​ព្រ​លិត ឃុំសន្តិភាព ស្រុកសំពៅ​លូន ខេត្ត បាត់ដំបង ឃាត់ខ្លួនអ្នក​លេង ចំនួន ០៩ នាក់ស្រីចំនួន០៥នាក់ ។

ដកហូតវត្ថុតាង មានគ្រាប់ខ្លាឃ្លោក ក្រដាសប៉ាយខ្លាឃ្លោកកំរាល និងប្រាក់រៀលមួយចំនួន ។

អ្នកប្រព្រឹត្តត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការសាក​សួរនិងធ្វេីការអប់រំដោយមានកិច្ចសន្យាឈប់ប្រព្រឹត្តរួចអនុញ្ញាតឱ្យវិលទៅមូលដ្ឋានវិញ៕