នគរបាលស្រុកសំឡូតបង្រ្កាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនជន សង័្សយចំនួន០២នាក់អនុវត្តតាមច្បាប់
កាលពីថ្ងៃសុក្រ ២កេីតខែផល្គុនឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០២២ វេលាម៉ោង១៤ និង ១០ នាទី នៅចំណុចក្រុមទី០៣ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូតខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូតបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងអន្តរាគមន៍ នៃអធិដ្ឋាននគរបាលស្រុកសំឡូតចុះប្រតិបត្តិការបង្រ្កាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២ នាក់ឈ្មោះ ឈិន ស្មីត ភេទ ប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរសំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបងនិងឈ្មោះ ស្រេង នី ភេទ ប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅភូមិតាសាញជើងឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។ វត្ថុតាមចាប់យកបានរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិចពណ៌សថ្លា ចំនួន០៣ថង់ ទម្ងន់៩.៤៩ក្រាម(ទាំងសំបក)សង្ស័យមានសារធាតុញៀន។
ករណីខាងលើនេះសមត្ថកិច្ចនគរបាលកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ ការបន្តតាមនីតិវិធី ច្បាប់៕