នគរបាលស្រុកអង្គស្នួល ចាប់ខ្លួនជនត្រូវចោទ២នាក់ របស់សាលាដំបូងខេត្តកណ្ដាល ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន

នគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនជនត្រូវចោទចំនួន ២នាក់ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ។

ប្រតិបត្តិការស្រាវជ្រាវចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១២ និង៣០នាទី នៅចំណុចភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានទទួលមុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តកណ្ដាល ចំនួន ០២នាក់ ពីសមត្ថកិច្ចប៉ុស្ដិ៍នគរបាលពន្សាំង និងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដូចខាងក្រោម ៖ ១-ឈ្មោះ ធី សុផាក់ ហៅផាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅបច្ចុប្បន្នភូមិចំបក់ធំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ ដីកាបង្គាប់ឲ្យចា.ប់ខ្លួន ពីបទ ប៉ុនប៉ងឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅរមណីយដ្ឋានជន្លង់ម្លូ ភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ដីកាលេខ ២៩៨ *ន* ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ របស់លោក អឿន វណ្ណា ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ។ ដីកាលេខ៥៥៩/២០២១ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ របស់លោក ថោង ផល្លារង្សី ចៅក្រមជំនុំជម្រះ នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ។ ជនត្រូវចោទទី២-ឈ្មោះ ឃឿន ចាន់រិត ហៅប៉ាក ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅបច្ចុប្បន្នភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ ដីកាបង្គាប់ឲ្យចា.ប់ខ្លួន ពីបទ ៖ ប៉ុនប៉ងឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅរមណីយដ្ឋានជន្លង់ម្លូ ភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ដីកាលេខ ២៩៦ *ន* ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ របស់លោក អឿន វណ្ណា ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ។ ដីកាលេខ៥៦៣/២០២១ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ របស់លោក ថោង ផល្លារង្សី ចៅក្រមជំនុំជម្រះ នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ។

ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online