នគរបាលស្រុកឧដុង្គបង្រ្កាបចោរលួចម៉ូតូបានម្នាក់ ដកហូតម៉ូតូបានមកវិញប្រគល់ជូនជនរងគ្រោះ
កំពង់ស្ពឺ៖ ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការស្រុកឧដុង្គ ដោយមានកិច្ចសហការល្អពីជំនាញពាក់ព័ន្ធ កំលាំងនគរបាលនៃ អធិការដ្ឋានស្រុកឧដុង្គ បានបង្រ្កាបករណីចោរលួចម៉ូតូបានភ្លាមៗ ។
តាមការបញ្ជាក់ពីលោកអធិការស្រុក ថាករណីនេះ កេីតហេតុនៅចំណុចភូមិត្រពាំងពោធិ៍ ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលជនរងគ្រោះបានបញ្ឍរម៉ូតូក្បែរកន្លែងលក់ដូររបស់គាត់ ម៉ូតូម៉ាកស្កុបពី(Cpopy) ពណ៌ស ពេលនោះមានមនុស្ស០៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកអឹមអេសអុិច (MSX) ពណ៌ក្រហមលាយស មិនដឹងស្លាកលេខ បានជិះមកទម្លាក់មនុស្សម្នាក់រួចធ្វេីសកម្មភាពលួចតែម្ដង។
ជនសង្ស័យជាចោរលួចឈ្មោះ ម៉ៅ សុវ៉ាត់ត្រា ភេទប្រុស អាយុ១៩ឆ្នាំ (ឃាត់ខ្លួនបាន) មុខរបរមិនពិតប្រាកដ រីឯបក្ខពួកផ្សេងទៀតគេចខ្លួនជនសង្ស័យមានទីលំនៅមិនពិតប្រាកដ។
ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វេីការឃាត់និងបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុក សាកសួរនិងកសាងសំណុំរឿង ចំណាត់ការតាមនីតិវិធីច្បាប់៕