នគរបាលស្រុកកណ្តាលស្ទឹងឃាត់ខ្លួនជនសង្ស័យ៥នាក់ ករណីជួញដូរសារធាតុញៀន
កណ្តាល ៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សៀមរាប បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ប្រតិបត្តិការខាងលើកម្លាំងបានធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី នៅក្នុងភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនសង្ស័យចំនួន០៦នាក់ ៖
១.ឈ្មោះ នៅ វណ្ណា ហៅ ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារ ព្រៃសចំនួន០២លើក ពីបទ ជួញដូរ គ្រឿង ញៀន (ឃាត់ខ្លួន )
២.ឈ្មោះ ទ្រី ឧសភា ហៅ សៀម ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិសៀមរាប ឃុំសៀមរាប ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។
៣.ឈ្មោះ ឡុង វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិជយ័ជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល រយៈពេល០៦ខែ ពីបទប្រើប្រាស់ គ្រឿងញៀន(ឃាត់ខ្លួន )។
៤.ឈ្មោះ ឡុង ចាន់ដារ៉ា ស៊ី ហៅ ចាម ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិរានថ្ម ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល (ឃាត់ខ្លួន )
៥.ឈ្មោះ ឌី និនដែត ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្ត កណ្ដាល មុខរបរកម្មករ (ឃាត់ខ្លួន )
៦.ឈ្មោះ ផាត វាសនា ភេទ ប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល (គេចខ្លួន ) ។
វត្ថុតាងចាប់យករួមមាន៖ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកក)ចំនួន ០៤កញ្ចប់ , ទូរសព្ទ័ ដៃ០៤គ្រឿង និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕


ប្រភព :http://cambodiapolice.com/