នគរបាល​ស្រុក​សំរោង​ទង​ បង្រ្កាប​​ឃាត់​ខ្លួន​មនុស្ស​ ៣នាក់​ អាប៉ោង០១​ ម៉ូតូ​២គ្រឿង​ ​និងសម្ភារៈ​វត្ថុតាងមួយចំនួន​

កំពង់ស្ពឺ​ ÷​ ​ស្រុកសំរោងទង​ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២​​០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង​ទ​ង​ ស្រាវជ្រាវ​បង្រ្កាបទីតាំងលេងល្បែងស៊ីសង (អាប៉ោង) នៅចំណុចព្រៃខាងត្បូងភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្សបាន ៣នាក់​ ៖
១/ឈ្មោះ ញ៉ែម ឌឿន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិក្រាំងត្រឡាច ឃុំស្គុះ ស្រុកសំរោងទង
២/ឈ្មោះ ទួន ថេន ភេទប្រុស អាយុ ៥៥ឆ្នាំ រស់​នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង​ ។
៣/ឈ្មោះ សៅ សារ៉ាត់ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ។

ប្រតិបត្តិការ​ខាងលេី​ សមត្ថកិច្ច​ចាប់​យកវត្ថុតាងនិ​ង​ដកហូតបាន មេអាប៉ោងចំនួន​ ០១​ ,​ ម៉ូតូចំនួន ០២​គ្រឿង ,​ ចាន​ទ្រ​ ១ ផ្ដិលគ្រប​ ១ ទូរស័ព្ទ​ដៃ​ ០១​និងប្រាក់​ ចំនួន១៦​០ ០០០រៀល ( ដប់ប្រាំមួយម៉ឺន​រៀលគត់ )។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើកំពុងធ្វើការសាកសួរ នៅអធិការដ្ឋានស្រុក​សំរោងទង​និងកសាងសំ​ណុំរឿង​ បញ្ជូនទៅការិយាល័យជំនាញខេត្ដ​ ចាត់ការតាមនីតិវិធី ៕