នរកចាប់ជាតិ! ឃាត់ខ្លួនជនសង្ស័យម្នាក់ រំលោភសេពសន្ទវៈលើកុមារី អាយុ ៩ឆ្នាំ បានសម្រេច៥ដង

កំពង់ស្ពឺ៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ករណីនេះបានកើតឡើងនៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលចាប់រំលោភសេពសន្ទវៈកុមារី អាយុ៩ឆ្នាំ តាមពាក្យបណ្តឹងឪពុកម្តាយក្មេងរងគ្រោះ ។

ជនសង្ស័យ ឈ្មោះ ហ៊ន ស្រស់ អាយុ២៦ឆ្នាំ និងក្មេងស្រីរងគ្រោះ ឈ្មោះ ជ.ស.ន អាយុ៩ឆ្នាំ ទាំងពីរនាក់រស់នៅភូមិឃុំជាមួយគ្នា ។ តាមសម្តីក្មេងស្រីរងគ្រោះបានឱ្យដឹងថា ជនសង្ស័យបានចាប់រំលោភសេពសន្ទវៈនាងបានសម្រេចផ្ទួនៗគ្នាចំនួន៥ដង ។ ត្រូវឪពុកម្តាយឃើញក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលត្រែងត្រយឹង ។

ក្រោយពីទទួលពាក្យបណ្តឹងពីឪពុកក្មេងរងគ្រោះ កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕