នាយកដ្ឋានព័ត៌មានវិទ្យា៖ ថ្ងៃនេះក្រុមការងារបច្ចេកទេសសូមលើកយកប្រធានបទស្តីពី “សុវត្ថិភាពនៃការប្រើប្រាស់ Wifi សាធារណ:” មកធ្វើការចែករំលែក…

នាយកដ្ឋានព័ត៌មានវិទ្យា៖ ថ្ងៃនេះក្រុមការងារបច្ចេកទេសសូមលើកយកប្រធានបទស្តីពី “សុវត្ថិភាពនៃការប្រើប្រាស់ Wifi សាធារណ:” មកធ្វើការចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើការស្វែងយល់ និងការពារការលួចយកព័ត៌មានដោយយថាហេតុពីសំណាក់ជនអនាមិកបច្ចេកវិទ្យា (hacker) ។

បណ្តាញ Wifi (Hotspots) គឺជាការតភ្ជាប់ឧបករណ៍បច្ចេកវិទ្យាដោយបណ្តាញឥតខ្សែ (Wireless) និងអាចដំណើរការបណ្តាញអ៊ីនធឺណេត។ យោងអត្ថបទចុះផ្សាយរបស់ Wiman បង្ហាញថា បណ្តាញតភ្ជាប់ “Mobile Free Wifi” ក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណ ១៨.៧៣១ (ក្នុងនោះនៅរាជធានីភ្នំពេញមានប្រមាណ ១២.៣៩៥) និងមួយចំនួនផ្សេងទៀតជាបណ្តាញ Wifi ឯកជន។ ការប្រើប្រាស់ Wifi សាធារណ: ជួយកាត់បន្ថយចំណាយកញ្ចប់អ៊ីនធឺណេតរបស់អ្នកប្រើប្រាស់ ប៉ុន្តែមានហានិភ័យមួយចំនួនដូចជា៖

  • ការលួចស្កាត់យកទិន្នន័យចរាចរណ៍ (Network Traffic)
  • ការជ្រៀតចូលម៉ាស៊ីនកុំព្យូទ័រ (Computer Hacking)
  • ការលួចយកលេខសម្ងាត់គណនី និងជ្រៀតចូលប្រព័ន្ធ (Systems Compromise) ។ល។

ដើម្បីការពារខ្លួននៅពេលប្រើប្រាស់ Wifi សាធារណ: សូមអនុវត្តវិធីសាស្ត្រមួយចំនួន ដូចខាងក្រោម៖

  • ធ្វើការជ្រើសរើស Wifi Hotspot ដែលមានប្រភពច្បាស់លាស់
  • បើកដំណើរការប្រព័ន្ធ Host-based Firewall ក្នុងម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទ
  • ប្រើប្រាស់បណ្តាញតភ្ជាប់ VPN ដែលមានប្រភពច្បាស់លាស់ និងទទួលស្គាល់ជាទូទៅ
  • ត្រូវប្រើប្រាស់គេហទំព័រ HTTPS ពេលបញ្ចូលព័ត៌មានសម្ងាត់ផ្សេងៗ
  • តម្លើង និងបើកដំណើរការកម្មវិធីកម្ចាត់មេរោគ