នាយករដ្ឋមន្ត្រីអ៉ីស្រាអែល Bennett បានជួបជាមួយលោក Putin ហើយបាននិយាយជាមួយ Zelenskyy តាមទូរស័ព្ទ
នាយករដ្ឋមន្ត្រីអ៉ីស្រាអែល Naftali Bennett បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន ហើយក្រោយមកបាននិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ។
លោក Bennett ក៏កំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់លោកជុំវិញវិបត្តិនេះជាមួយសហរដ្ឋអាមេរិក បារាំង និងអាល្លឺម៉ង់ផងដែរ។
បន្ទាប់ពីជំនួបជាមួយលោកពូទីន លោក Bennett បានធ្វើដំណើរទៅកាន់ ទីក្រុងប៊ែរឡាំង ដើម្បីពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ។
គួរបញ្ជាក់ថា អ៉ីស្រាអែល បានស្ម័គ្រចិត្តម្តងរួចមកហើយ ដើម្បីសម្របសម្រួល ការចរចាសន្តិភាពរវាងប្រទេសទាំងពីរដែលមានវិបត្តិ។
Source: Reuters