នារីម្នាក់បើករថយន្តសេរីទំនើបទៅបុកដើមឈើបាក់រំលំសង្កត់លើហាងលក់គុយទាវ ហើយរថយន្តបោកផ្ទប់គៀបជាប់ជាមួយបង្គោលភ្លើង

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍ បង្កឡើងដោយនារីម្នាក់បានបើករថយន្តសេរីទំនើបមួយគ្រឿងម៉ាក រ៉េងរ៉ូវែ ពាក់ស្លាកលេខភ្នំពេញ 2BD 1106 ក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុកដើមឈើដ៏ធំមួយដើមពេញទំហឹងបណ្តាលអោយដើមឈើបាក់ត្រឹមគល់រំលំសង្កត់ទៅលើហាងលក់គុយទាវ នឹងបបរស និងកិនម៉ូតូមួយគ្រឿងរងការខូចខាតទាំងស្រុង។
ចំណែករថយន្តបង្កបានបើកថយក្រោយបំណងគេចតែត្រូវបោកផ្ទប់នឹងបង្គោលភ្លើងថ្ម គៀបជាប់មិនអាចបន្តដំណើរទៅមុនរួច។
ករណីនេះកើតឡើងនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោងជាង១២យប់ ថ្ងៃទី២៧ ខែសីហាឆ្នាំ២០២០ ។ ក្នុងហេតុការណ៍ខាងលើនេះមិនមានអ្នករងរបួសទេ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញចុះវាស់វែងអូសយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ pnn