នារី​២នាក់អស់លក្ខណ៍​ត្រឹមនារីម្នាក់ផ្សេង​ទៀតស្រែក

រាជធានី​ភ្នំពេញ​ ៖ ​នារី​២​នាក់​ត្រូវ​បាននគរបាល​​ចុះ​​អន្តរាគមន៍​ចាប់​វាយ​ខ្នោះ ខ​ណៈពេល​ធ្វើ​សកម្មភាព​លួចកាបូប​លុយ​ពី​នារី​ម្នាក់​ទៀត​​ចូល​ផ្សារ​បាន​សម្រេច តែ​ត្រូវ​​ម្ចាស់​គេ​ទាន់​និង​ស្រែកចោរៗបង្ក​ការ​ភ្ញាក់​ផ្អើល​ពេញផ្សារ​ ។ បន្ទាប់​ពី​ឃាត់​ខ្លួននារីជាជនសង្ស័យទាំង​២នាក់​ខាងលើ​​រួចមក​ សមត្ថកិច្ច​ដកហូត​បាន​កាបូបដៃ ដែល​មាន​ប្រាក់​ចំនួន៦០​ម៉ឺនរៀល​ ប្រគល់​អោយ​ម្ចាស់​វិញ ។

​ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​ការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​២១ ខែ កុ​ម្ភៈ ​ឆ្នាំ​២០២០ នៅ​ក្នុង​ផ្សារ​ងិ​ន អាន ​ហៅ​ផ្សារ​ទំនប់ នៅ​តាម​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​ទួល​សង្កែ ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។

​ជនសង្ស័យ​ទាំង​២នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ​ក្នុងនោះម្នាក់​​ឈ្មោះ ប៊ុ​ន​ធឿ​ន សុនី​តា ភេទស្រី ​អាយុ​១៨​ឆ្នាំ មាន​លំនៅ​ភូមិ​កណ្តឹង​តូច ឃុំ​ត្រពាំង​លើ ស្រុក​បាទី ខេត្តតាកែវ ​និង​ម្នាក់ទៀត​​ឈ្មោះ​សេង ស្រី​ដា ភេទស្រី អាយុ​២០​ឆ្នាំ មាន​លំនៅ​ភូមិ​កណ្តាល ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ ។ ចំណែក​ជនរងគ្រោះជា​ម្ចាស់​កាបូប​ឈ្មោះ​តុ​ប ស្រី​ពៅ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ មាន​លំនៅ​​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ​។

​តាមប្រភពពី​មន្ត្រី​​នគរបាល​ចរាចរណ៍​ដែល​ប្រចាំ​ការ​នៅ​មុខ​ផ្សារ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​នារី​ម្នាក់ បាន​ស្រែក​ចោរ ភ្លាម​នោះ​​មន្ត្រីនគរបាល​​ក៏​បាន​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន​​បាន​​នារី​​ទាំង​២​នាក់​ខាងលើ​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍​តែ​ម្តង ។

តាម​ប្រភពពី​​ស្ត្រី​ជា​ម្ចាស់​កាបូប​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ​គាត់​​បាន​ធ្វើ​ដំណើរ​មក​ទិញ​ម្ហូប នៅ​ក្នុង​ផ្សារ ដោយ​ទុក​កូន​កាបូប​នៅ​ក្នុង​កា​​បូ​ប​ស្ពាយ​ខាងក្រោយ​ ។ លុះ​​នៅ​ពេល​ចូល​ផ្សារ ស្រាប់តែ ក្រឡេក​មើល​កាប​បូ​ប​ស្ពាយ​ឃើញ​មាន​គេ​រ៉ូ​ត​ចំហ​និង​បាត់​កូន​កាបូប​ដាក់​លុយ ភ្លាមៗ​នោះ គាត់​ឃើញ​នារី​ម្នាក់​កាន់​កាបូប​ហើយ បាន​ហុច​ទៅ​អោយ​នារី​ម្នាក់​ទៀត ​ខ​ណៈ​នោះ​គាត់​​បាន​ស្ទុះ​ទៅ​ចាប់ និង​ស្រែក​ចោរ​ៗ ផ្អើល​ដល់​សមត្ថកិច្ច​ជួយ​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​ព្រមទាំង​ដកហូត​បាន​កាបូប​មក​វិញ​។

​តាម​​ប្រភពដដែល​​​បាន​អោយ​ដឹង​ទៀត​ថា នៅ​ក្នុង​កាបូប​មាន​ប្រាក់​ចំនួន​៦​០ម៉ឺនរៀល​ ដែល​នាង​បាន​ដាក់​តាម​ខ្លួន​ចូល​ផ្សារ ។

បន្ទាប់​ពី​ឃាត់ខ្លួន នារីជា​ជនសង្ស័យ​​ទាំង​២នាក់​ខាងលើនេះ ​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​ធ្វើការ​សាកសួរ​នៅ​ស្នាក់​ប៉ុស្តិ៍​រដ្ឋបាល​ទួល​សង្កែ​១ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទ៖  https://kohsantepheapdaily.com.kh/

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online