នុយក្លេអ៊ែរ លោកត្រាំគំរាមពួកអឺរ៉ុប
សហរដ្ឋអាមេរិក ៖ ដោយដកស្រង់សម្ដីបណ្ដាអ្នកទទួលខុសត្រូវអឹរ៉ុប កាសែតវ៉ាស៊ិនតោនប៉ុស្តិ៍រាយការណ៍នាថ្ងៃទី១៥មករាថា រដ្ឋការលោកដូណាល់ត្រាំ គំរាមយកពន្ធនាំចូលបណ្ដារថយន្តអឺរ៉ុបដល់២៥% ប្រសិនបើបារាំង អង់គ្លេសនិងអាល្លឺម៉ង់មិនចោទប្រកាន់ជាផ្លូវការ ចំពោះអ៊ីរ៉ង់ថារំលោភបំពានកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលអាមេរិកដកខ្លួនថយទេនោះ។
ប្រទេសអឺរ៉ុបទាំង៣ជាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ ប្រកាសកាលពីថ្ងៃទី១៤មករា ពីចេតនាពួកគេប្រើយន្តការនៃដំណោះស្រាយទំនាស់ចំពោះកិច្ចព្រមព្រៀងក្រុងវីយែន ដែលនឹងអាចនាំទៅរកការបញ្ចប់ ការស្ដារឡើងវិញនៃទណ្ឌកម្មអន្តរជាតិ។ កាសែតវ៉ាស៊ិនតោនប៉ុស្តិ៍ថា នេះជាលើកទីមួយហើយ ដែលក្រុងវ៉ាស៊ិនតោនប្រើការគំរាមកំហែងបែបនេះក្នុងគោលដៅនយោបាយការបរទេស។
កាសែតអាមេរិកនោះធ្វើការកត់សម្កាល់ថា ការចាប់បង្ខំនេះរបស់អាមេរិកគឹចាំបាច់ ព្រោះពួកអឹរ៉ុបធ្លាប់ប្រាប់ចាប់តាំងពីច្រើនសប្ដាហ៍មកហើយ ពីចេតនាពួកគេអនុវត្តយន្តការដំណោះស្រាយទំនាស់លើកិច្ចព្រមព្រៀងក្រុងវីយែន៕
ប្រភព៖ https://kohsantepheapdaily.com.kh/