នោះថាមែនៗឥលូវនេះតុលាការសម្រេចដាក់ពន្ធធនាគារពី ១០ទៅ ២០ឆ្នាំពីបទ…

កាលពីវេលាម៉ោង២និង ២០ នាទី​ រសៀលថ្ងៃទី១៦​ខែកក្កដា​ ឆ្នាំ២០២០​ នៅក្នុងបុរីឈូកវ៉ា២​ ផ្លូវលេខ២៦​ ភូមិតិក្ខប្បញ្ញោ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​មានហេតុការណ៏មួយបានកើតឡើងរវាងក្មេងស្រីរងគ្រោះម្នាក់ឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ០៥ឆ្នាំ នៅផ្ទះលេខ១៨ ផ្លូវលេខ២៦ដោយស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មុខរបរមេផ្ទះ រស់នៅផ្ទះលេខ០៦ ជាប់គ្នាជាមួយផ្ទះក្មេងនេះបានយកកាំបិតឆួតលើផ្ទៃមុខបណ្តាលអោយរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកុមាជាតិភ្លាមៗ ។​ ឥលួវនេះក្រោយពីតុលាការបានចោទប្រកាន់ស្ដ្រីដែលយកកាំបិតវះមុខក្មេងស្រីអាយុ៥ឆ្នាំពីបទទារុណកម្មនិងអំពើឃោរឃៅ ស្ត្រីរូបនេះត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី១០ឆ្នាំទៅ២០ឆ្នាំ

ស្ដ្រីម្នាក់ ដែលយកកាំបិតវះមុខក្មេងស្រីអាយុ៥ឆ្នាំ ដោយសារតែក្មេងៗឈ្លោះគ្នានោះនៅព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០ ត្រូវបានលោកសុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទទារុណកម្មនិងអំពើឃោរឃៅរួចបញ្ជូនសំណុំរឿងនេះទៅឲ្យចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។

យោងតាមមាត្រា២១១នៃក្រមព្រហ្មទណ្ឌឃើញថាស្ត្រីរូបនេះត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី១០ឆ្នាំទៅ២០ឆ្នាំបើសិនជាតុលាការរកឃើញថាមានពិរុទ្ធភាពដួចការចោទប្រកាន់នេះមែន។

ស្រ្តីរូបនេះឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោមត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យបញ្ជូនមកតុលាការ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមច្បាប់ ៕

By: Bonny