នៅប្រទេសអាល្លឺម៉ង់ អង្គការ NATO ធ្វើសមយុទ្ធលើប្រព័ន្ធសព្វាវុធដែលត្រូវដាក់ពង្រាយនៅអ៊ុយក្រែន

កងកម្លាំង NATO មកពីប្រទេសចំនួន 19 ស្ថិតនៅក្នុងទីក្រុង Grafenwoehr ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃពុធ សម្រាប់ការធ្វើសមយុទ្ធកាំភ្លើងធំពហុជាតិសាសន៍។ យោងតាមអ្នករៀបចំបានឲ្យដឹងថា កងទ័ពប្រមាណ 2,400នាក់មកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងនៅទូទាំងទ្វីបអឺរ៉ុបបានមកចូលរួមក្នុងសមយុទ្ធ ក្នុងគោលបំណងបង្កើនការត្រៀមខ្លួន បង្កើនសមត្ថភាព និងសម្រាប់អន្តរប្រតិបត្តិការ បន្ទាប់ពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។ សមយុទ្ធនេះរួមមានប្រព័ន្ធសព្វាវុធមួយចំនួន ដែលត្រូវបានដាក់ពង្រាយក្នុងជម្លោះនៅអ៊ុយក្រែន រួមទាំងប្រព័ន្ធរ៉ុក្កែតប្រភេទ M270 (MLRS) ដែលផលិតដោយសហរដ្ឋអាមេរិក។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online