នៅប្រេស៊ីល គ្រប់គ្រងលែងបានហើយ ឆ្លងកាន់តែខ្លាំង ១ថ្ងៃជិត ៦មុឺននាក់ ដែលជាចំនួនខ្ពស់បំផុត
ប្រទេសប្រេស៊ីលកាលពី ថ្ងៃព្រហស្បតិ៍បាននិយាយថា ខ្លួនបាន កត់ត្រាករណី ឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ៥៩.៩៦១នាក់ក្នុង រយៈពេល ២៤ម៉ោងកន្លងទៅ ដែលជាកា រកើ នឡើងខ្ពស់បំផុត លើកទី២ ក្នុងរយៈ ពេលតែ ១ថ្ងៃ។
មួយថ្ងៃមុននេះ ប្រទេសនេះបា នរាយការ ណ៍ថា មានករណីឆ្លងថ្មីចំនួន ៦៧.៨៦០នា ក់ក្នុងមួ យថ្ងៃ។ ក្រសួងសុខាភិបាលបាននិយា យថា ករណីឆ្លងថ្មីៗចុងក្រោយបា ននាំឱ្យចំនួនឆ្លង សរុប នៅក្នុងប្រទេសនេះកើនឡើងដល់ ២.២៨៧.៤៧៥នាក់។
ក្នុងរយៈពេល ២៤ម៉ោង ដូចគ្នា អ្នកជំងឺចំនួន ១.៣១១នាក់ទៀតបានស្លា ប់ដោ យសារជំងឺនេះ ដោយ នាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៨៤.០៨២នាក់។ ប្រទេសប្រេស៊ីលមាន ការរីក រាលដា លធ្ង ន់ធ្ងរជា ងគេ លំដាប់ទី២ នៅលើពិភព លោកបន្ទាប់ពីសហរដ្ឋអាមេ រិកទាំង ករណីឆ្លង និងការស្លា ប់។
រដ្ឋសាវប៉ូឡូភាគអា គ្នេយ៍ដែល មានប្រជា ជនច្រើនជាង គេ បំ ផុតនៅក្នុងប្រទេ សប្រេស៊ីល គឺជាចំ ណុចកណ្ដាលនៃការផ្ទុះជំងឺទូទាំ ងប្រទេស ដោយមានអ្នកឆ្លងចំ នួន ៤៥២.០០៧នាក់ និងមនុស្សស្លា ប់ចំនួន ២០.៨៩៤នាក់បន្ទាប់មកគឺទីក្រុងរីយ៉ូដឺ ជែនណឺរ៉ូ ដែលមានអ្នកឆ្លងចំ នួន ១៥១.៥៤៩នាក់ និង មានអ្នកស្លា ប់ ១២.៥៣៥នាក់ និងនៅរដ្ឋស៊ីរ៉ា (Ceara) មានអ្នកឆ្លង ចំនួន ១៥៦.២៤២នាក់ និង មានអ្នកស្លា ប់ចំនួន ៧.៣៧៤នាក់៕



អត្ថបទ: http://www.thecambodiatimes.com/