នៅព្រឹកនេះ ក្រសួងសុខាភិបាល​ រកឃើញករណីវិជ្ជមាន​អ្នក​ឆ្លង​កូវីដ ១​៩​ ថ្មី ​ចំនួន​ ១៥នាក់​បន្ថែមទៀត​ ដែលទើប​មកពី​ប្រទេសអារ៉ាប់ប៊ីសាអូឌី

នៅ​ព្រឹក​ថ្ងៃ​ទី​ ១២ ខែ​កក្តដា​ ២​០​២​០​ ក្រសួង​​សុខាភិបាល​បាន​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូវីដ១​៩​ ចំនួន​១៥នាក់​​ថ្មី​ សុទ្ធ​តែ​ជាករណី​នាំ​ចូល​​ដែល​ទើប​ត្រឡប់​មកពី​ប្រទេសអារ៉ាប់ប៊ីសាអូឌី។​

តាម​សេច​ក្ដី​ប្រកាស​ព័ត៌មាន​​បាន​បញ្ជា​ក់​ថា អ្នកដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី​ ១៥នាក់​ មានលទ្ធផលតេស្ត​ វិជ្ជមានវីរុសកូវីដ-១៩​ ក្នុងចំណោមអ្នកដំណើរសរុបចំនួន​ ៩៤នាក់​​។

បុរសទាំង១៥នាក់ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរពីប្រទេសម៉ឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង១៧:២៥នាទីល្ងាច ហើយធ្វើការវិគាគវត្ថុសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បាន​បង្ហាញលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩។

បច្ចុប្បន្ន​​ អ្នក​ជំងឺ​ទាំង១៥នាក់នេះ​ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំ​ពេញ​​។

សូមបងប្អូន​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ថែមទៀត​ ជាពិសេស​ត្រូវ​រក្សា​គម្លាត​ និង​ ធ្វើ​អនាម័យ​អោយបានត្រឹមត្រូវ​ ៕