នៅព្រឹកនេះ ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានអ្នកឆ្លងកូវីដ ១៩ ថ្មី ចំនួន ០៩នាក់បន្ថែមទៀត ដែលទើបមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី
នៅព្រឹកថ្ងៃទី ១៤ ខែកក្តដា ២០២០ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ មានករណីវិជ្ជមានចំនួន ០៩នាក់បន្ថែមទៀត ក្នុងចំណោមអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី មកដល់កម្ពុជានាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលជាលទ្ធផលតេស្តវត្ថុសំណាកពួកគាត់លើកទីពីរទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការការពារការចម្លងវីរុសដ៏កាចសាហាវនេះ ឲ្យបានខ្ជាប់ខ្ជួន ហើយបុគ្គលដែលកំពុងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ទាំងអស់ ត្រូវគោរពតាមវិធានការនៅដាច់ដោយឡែកនេះ ឲ្យបានល្អ ចៀសវាងការចម្លងបន្តពីបុគ្គលម្នាក់ទៅម្នាក់ទៀត ដើម្បីការពារការចម្លងនៅក្នុងសហគមន៌។
គិតត្រឹមថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ នេះ កម្ពុជាមានករណីកូវីដ ១៩ សរុបទូទាំងប្រទេសមាន ១៦៥ ករណី ក្នុងនេះព្យាបាលជាសះស្បើយចំនួន ១៣៣ នាក់ និង កំពុងសម្រាលព្យាលបាលមានចំនួន ៣២ នាក់ ហើយពុំករណីស្លាប់ឡើយ ។សូមបងប្អូនទាំងអស់ត្រូវប្រុងប្រយ័ត្នថែមទៀត ជាពិសេសត្រូវរក្សាគម្លាត និង ធ្វើអនាម័យអោយបានត្រឹមត្រូវ ៕
