នៅព្រឹកនេះ ក្រសួងសុខាភិបាល រកឃេីញវិជ្ជមាន០១ករណីទៀតហើយ ក្នុងចំណោមអ្នកដំណើរដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី
នៅព្រឹកថ្ងៃទី ១៦ ខែកក្តដា ២០២០ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ មានករណីវិជ្ជមានចំនួន ០១នាក់បន្ថែមទៀត ក្នុងចំណោមអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី មកដល់កម្ពុជានាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។
បុរសខាងលើ មានអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានធ្វើតេស្តវត្ថុសំណាកពួកគាត់លើកទីបី ទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផល វិជ្ជមានកូវីដ១៩ នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០២៕
គិតត្រឹមម៉ោង ០៧ព្រឹក ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០ នេះ កម្ពុជាមានករណីកូវីដ ១៩ សរុបទូទាំងប្រទេសមាន ១៦៦ ករណី ក្នុងនេះព្យាបាលជាសះស្បើយចំនួន ១៣៣ នាក់ និង កំពុងសម្រាលព្យាលបាលមានចំនួន ៣៣ នាក់ ហើយពុំករណីស្លាប់ឡើយ ។


ប្រភព: FB ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា