នៅវ័យក្មេងៗសោះប្រមូលគ្នាដើរធ្វើសកម្ម​ភាព(លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ)នៅស្រុកឯកភ្នំ

ខេត្តបាត់ដំបង ៖ពីថ្ងៃ ចន្ទ ១៤កើតខែ ស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី០៣ ខែ សីហា ឆ្នាំ២០​២០ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឯកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង និងតាមយោបល់ណែ​នាំ​របស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នង​ការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ លោក​វរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំបានដឹកនាំផ្នែកជំនាញធ្វើការនាំខ្លួនក្មេងប្រុស ចំនួន ០៣ នាក់ យកមកធ្វើការសាសួរស្រាវជ្រាវក្នុងករណីស័ង្សយធ្វើសកម្ម​ភាព(​កា​ត់​ជញ្ជាំងតូប)លក់ដូរមួយកន្លែង ស្ថិតនៅក្នុងផ្សារព្រែកក្រូច ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯក​ភ្នំ ខេត្តបាត់ដំបង ចូលទៅលួចយកទ្រព្យសម្បត្តិនៅទីនោះ ។ ក្នុងពេលធ្វើការសាកសួរស្រាវជ្រាវ​ដោយមានអាណាព្យាបាលចូលរួមស្តាប់ផងនោះជនសង័្សយវ័យក្មេងបានឆ្លើយសារភាពថាពួកគេ​ពិតជាបានធ្វើសកម្មភាពកាត់ជញ្ជាំងតូបលក់ដូរមួយកន្លែង ចូលទៅលួចយកទ្រព្យសម្បត្តិនៅ​ក្នុងនោះប្រាកដមែន ។
-ពួកគេទាំង០៣នាក់រួមមាន៖
១-ឈ្មោះសិទ្ធិ មេសា ភេទប្រុសអាយុ១៣ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពានឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
២-ឈ្មោះសិទ្ធិ វិឆៃ ភេទប្រុស អាយុ១០ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពានឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
៣-ឈ្មោះយ៉ម ផានុ ភេទប្រុសអាយុ១៣ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពានឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

-សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី ០១ ខែ សី​ហា ឆ្នាំ ២០២០វេលាម៉ោងប្រមាណ ០១និង​៣០​នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០២ ខែ សី​ហា ឆ្នាំ ២០២០ នៅចំណុចផ្សារព្រែកក្រូច ស្ថិតក្នុងភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបា​ត់ដំបង មានករណី លួចមានស្ថានទម្ងន់ទោស​មួយបានកើតឡើងដែលករណីនេះបង្កដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណបានធ្វើស​កម្មភាព(កាត់ទម្លុះទម្លាយជញ្ជាំងតូបលក់ទូរស័ព្ទ)​មួយកន្លែងជារបស់ឈ្មោះ ពេញ សិទ្ធិ ភេទប្រុស អា​យុ៣៣ឆ្នាំដែលរស់នៅនិងប្រកបមុខរបរនៅ​ចំ​ណុចកើតហេតុខាងលើ ហើយក្នុងសកម្មភាព​នេះជនសង័្សយបានលួចយកទ្រព្យសម្បត្តិមួយ​ចំនួនរួមមាន៖
១-ទូរសព្ទ័ដៃចំនួន ០៦គ្រឿង
២-កូនធុងប៉ាស់(ស្ពីឃរ័ Speaker)ចំនួន ០៤​គ្រឿង
៣-ផាវឺបែង Power Bankចំនួន ០៤គ្រឿង

ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលធ្វើការដកហូតបានទ្រព្យសម្បត្តិប្រគល់ជូនម្ចាស់វិញ រីឯជនសង័្សយដោយទទួលបាននូវអនុសាសន៍ណែ​នាំ​ពីឯកឧត្តម គឺ បុណ្ណារ៉ា ព្រះរាជអាជ្ញាអមសា​លា​ដំបូងខេត្តបាត់ដំបង ត្រូវបានធ្វើកំណត់ហេតុកិច្ចស​ន្យា​អប់រំណែនាំនៅចំពោះមុខអាណាព្យាបា​លរបស់ពួកគេនិងបានប្រគល់ឱ្យយកទៅធ្វើការអប់រំនៅមូលដ្ឋានវិញ ដោយសារពួកគេស្ថិតនៅជា(អនីតិជន)នៅឡើយ។

លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានធ្វើការអំ​ពាវនាវដល់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន សូមមេត្តាចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាលឱ្យបានជាប់ជាប្រចាំ និងផ្តល់ព័ត៌មានបានទាន់ពេលវេលាក្នុងករណីមានអំពើល្មើសណាមួយកើតឡើងដើម្បីសមត្ថកិច្ចមានលទ្ធភាពក្នុងការ ចាត់វិធានការស្រាវជ្រាវនិងបង្រ្កាបបានទាន់ពេលវេលា ជាមួយនេះដែរ លោកសំណូម​ពរដល់អ្នកអាណាព្យាបាល របស់ក្មេងៗសូមធ្វើការ​តាមដាននិងអប់រំណែនាំជាប់ជាប្រចាំដល់ពួកគេឱ្យបានល្អ កុំឱ្យពួកគេដើរធ្វើសកម្មភាព​ល្មើសច្បាប់ ទាំងពួកគេ នៅវ័យក្មេងបែបនេះ៕ (រូបភាពនគរបាលស្រុកឯកភ្នំ)