បង្ក្រាបករណីកែច្នៃ និងជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិនម្នាក់ រឹបអូសគ្រឿងញៀនជាង ៦គីឡូក្រាម
សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ១នាក់ និងរឹបអូសគ្រឿងញៀនជាង ៦គីឡូក្រាម នៅរាជធានីភ្នំពេញ
អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៩:២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៣) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប្រុញ សាន និងលោកឧត្តមសេនីយ៍ទោ ភឹម ចន្ទ័តារ៉ា នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបនៅចំណុច ផ្ទះជួលលេខ១ ផ្លូវលេខ៦ បូរីសែនសុខ សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យ ០១នាក់:
ឈ្មោះ លី ស៊ូចៃ (LY XU JAY) ភេទប្រុស កើតឆ្នាំ១៩៥៩ ជនជាតិ ចិន។ វត្ថុតាងចាប់យករួមមាន :
-អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ៦ គ.ក្រ ៤០ក្រាម។
-កេតាមីន(KETAMINE)ទម្ងន់សុទ្ធ ១០.២៥ក្រាម។
សរុបសារធាតុញៀនទម្ងន់ ០៦ គ.ក្រ ៥០.២៥ ក្រាម
-សារធាតុផ្សំ ៩ គ.ក្រ ៦៦៥ក្រាម។
-ឧបករណ៍កែច្នៃមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕