បង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ និង​សារធាតុ​ផលិត​ជិត​ ៣​តោន​កន្លះ

កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ប្រតិបត្តិការ​បង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួ​យក្រោមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម​ នា​យឧត្តម​សេនីយ៍​ សន្តិ​បណ្ឌិត​ នេត សាវឿន ​អគ្គ​ស្ន​ងការ​នគរបាល​ជាតិ​ នាយកដ្ឋាន​កណ្តា​លស​ន្តិសុខបា​នបើក​ការស៊ើប​អង្កេត​ និង​ស្រាវ​ជ្រាវករណីជួ​ញដូរគ្រឿ​ងញៀ​ន ​ឆ្លង​ដែនខុសច្បាប់​ បម្រុង​នាំចេ​ញទៅ​បរទេស​ចំនួន​១៨៥,០២គី​ឡូក្រាម ដោយស​ហកា​រ​ជាមួយអង្គ​ភាព​គយនៃ ​ប្រទេ​សចិន ​តាម​រយៈ​អង្គ​ការ UNOD​C ប្រចាំប្រទេស​ថៃ ​និង​អគ្គលេខា​ធិកា​រដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុ​ទ្ធប្រឆាំ​ងគ្រឿ​ងញៀ​ន។

នាយកដ្ឋានកណ្តាលសន្តិសុខបានដឹកនាំបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ​គ្រឿងញៀន​ខុស​ច្បាប់​ជាក់​ស្តែង ដោយស​ហកា​រជា​មួយអង្គភាពអន្តរាគមន៍​ នៃ​អគ្គស្ន​ងកា​រដ្ឋាននគរ បាល ជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅ ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វា ដោយឃាត់ជនសង្ស័យចំនួន ០១នាក់ ជនជាតិខ្មែរ និងវត្ថុតាងគ្រឿងញៀនចំនួន ១៩៨ដុំ លាក់បង្កប់ក្នុងកេសការ៉ូឈើបន្លំជាគ្រឿងសង្ហារឹម។
ក្រោយនាំខ្លួនជនសង្ស័យមកសាកសួរ នាយកដ្ឋានកណ្តាលសន្តិសុខ បានសហការ ជាមួយមន្ទីរប្រឆាំងគ្រឿងញៀនបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជនជាតិចិនបានម្នាក់ទៀត ដែលជាមុខសញ្ញាកែច្នៃគ្រឿងញៀន និងរឹបអូសបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៨.៤៥គីឡូក្រាម និងសារធាតុគីមីផ្សំសម្រាប់កែច្នៃគ្រឿងញៀនចំនួន ២០.១៦គីឡូក្រាម ព្រមទាំងឧបករណ៍ សម្រាប់កែច្នៃមួយចំនួន ក្នុងបន្ទប់ខុនដូររបស់ជនសង្ស័យ។

ដោយមានការឯកភាពពីលោក ព្រះរាជអាជ្ញារង សាយ ណូរ៉ា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញពាក់ព័ន្ធបានបន្តចុះឆែកឆេរទីតាំងលាក់ទុកនូវសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនមួយកន្លែងនៅក្នុងខណ្ឌកំបូល ដោយដកហូតបាននូវសារធាតុគីមីចំនួន ១១មុខ សរុបមានទម្ងន់ ៣១៤៦.១៩គីឡូក្រាម និងបន្តចុះឆែកឆេរទីតាំង រក្សាទុកម៉ាស៊ីនសម្រាប់ផលិតគ្រាប់ថ្នាំញៀនមួយកន្លែងទៀត ស្ថិតក្នុងខណ្ឌដង្កោ ដោយរឹបអូសបានម៉ាស៊ីនអុកគ្រាប់ថ្នាំញៀនចំនួន ០២គ្រឿង និងពុម្ពគ្រាប់ថ្នាំញៀនចំនួន ១៤សម្រាប់។
តាមការបញ្ជាក់ ករណីជួញដូរគ្រឿងញៀននេះ គឺជាករណីឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំងច្បាស់លាស់ និងមានមេខ្លោងនៅបរទេស ហើយមានបំណងនាំចេញទៅកោះតៃវ៉ាន់។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរ បាលជាតិ កំពុងបន្តស្រាវជ្រាវមុខសញ្ញាមេខ្លោងនៅបរទេស និងមុខសញ្ញាពាក់ព័ន្ធ ដើម្បីនាំខ្លួនមកផ្តន្ទា ទោសតាមផ្លូវច្បាប់។