បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀនជិត ២គ.ក្រ នៅខេត្តកំពង់ចាម

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១២:៤០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី និងលោក ឧត្តមសេនីយ៍ត្រី គឹម តូ នាយករងមន្ទីរ មានការចូលរួមពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ព្រមទាំងមានការសម្របសម្រួលពីលោក ហាក់ ហ៊ាន់ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុច តាមផ្លូវមាត់ទន្លេជិតផ្សាររាត្រី សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ លទ្ធផលឃាត់ខ្លួនជនសង្ស័យ០៣នាក់:

១.ឈ្មោះ សាត សីហា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។

២.ឈ្មោះ សឿង សុខនី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ។

៣.ឈ្មោះ ប៊ុត សំអុល ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ។

វត្ថុតាងចាប់យកបាន:

-គ្រឿងញៀន មេតំហ្វេតាមីន(ICE) ទម្ងន់ ១ គ.ក្រ ៩៨៦.១៨ក្រាម

-មធ្យោបាយ: រថយន្តម៉ាក TOYOTA CAMRY ០១គ្រឿង។

-ទូរសព្ទ័ដៃ ៦គ្រឿង

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមតាមនីតិវិធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online