បង្ក្រាបករណីជួញដូរគ្រឿងញៀននៅរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀនជាង ១ គ.ក្រ
សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀនជាង ១ គ.ក្រ ។
អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ។
នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង១៥:១០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៣)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា នាយករងមន្ទីរ និងលោកវរ:សេនីយ៍ឯក ទិត ចំរើន នាយការិយាល័យ(ក៣) ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្រ្កាបនៅចំណុចបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លុះវេលាម៉ោង១៩:៣០នាទី និងបន្តឆែកឆេរផ្ទះលេខ១២ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យ០២នាក់:
១-ឈ្មោះ វ៉ែន សំណាងរត្ន័ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិ ខ្មែរឥស្លាម។
២-ឈ្មោះ ឯល អាត់ទរី ភេទ ស្រី អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរឥស្លាម។ វត្ថុតាងចាប់យកបាន:
-មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១ គ.ក្រ ៣០១,៩៩ក្រាម។
ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមចាត់ការបន្តនីតិវិធី ៕