បង្ក្រាបករណីជួញដូរគ្រឿងញៀន ០២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់

ខេត្តកំពត៖ ក្រោមការដឹកនាំចង្អុលបង្ហាញនិងបញ្ជាយ៉ាងមុឹងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃអាទិត្យ៨កើត ខែមាឃ ឆ្នាំខាលចត្វា ស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន បានបង្ក្រាប បទល្មេីសជួញដូរ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ០២ ករណីផ្សេងគ្នា ក្នុងនោះ០១ ករណី នៅភូមិបឹងធំ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ និង នៅភូមិមនោសុខ ឃុំតាកែន ស្រុកឈូក ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន០២ នាក់ តាមចម្លើយសារភាព យើងបានបន្តធ្វើការឃាត់មុខសញ្ញាជនសង្ស័យបានចំនួន ០២ នាក់ទៀត នៅក្រុងកំពត ។ សរុបជនសង្ស័យទាំង ០២ករណីរួមមានចំនួន ០៥នាក់ :

១-ឈ្មោះ ផាត ដារ័ត្ន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិប្រែនមានចូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

២-ឈ្មោះ ហាក់ គីរីន ភេទប្រុសអាយុ ២១ឆ្នាំ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត

៣-ឈ្មោះ សេង សម្បតិ្ដ ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិកំពង់បាយខាងកើត សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត

៤-ឈ្មោះ ម៉េង វណ្ណា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ។

៥-ឈ្មោះ ចែម លីន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិស្នំប្រាំពីរឃុំម៉ាក់ប្រាង្គស្រុកទឹកឈូ ខេត្តកំពត។

វត្ថុតាងដកហូតរួមមាន:

-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣ កញ្ចប់ ទម្ងន់ ១៥.៧៥ ក្រាម

-ទូរស័ព្ទដៃ ០៥ គ្រឿង

– ម៉ូតូ ៣ គ្រឿង

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕