បង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់ដុះស្លែ ០១កន្លែង (លេងបៀរ) ស្ថិតនៅក្រុងស្ទឹងត្រែង

ស្ទឹងត្រែង : នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៣:២២នាទី កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចុះបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់ដុះស្លែ ០១កន្លែង (លេងបៀរ) ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលមានម្ចាស់ទីតាំងឈ្មោះ ចាន់ ណារី ភេទស្រី អាយុ ៥៨ឆ្នាំ មុខរបរ មេផ្ទះ ។

  • ក្នុងប្រតិបត្តិការនេះ បានធ្វើការឃាត់ខ្លួនអ្នកលេងបៀរចំនួន០៤នាក់ ៖
    ១/ឈ្មោះ ចាន់ ណារី ភេទស្រី អាយុ ៥៨ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង (ម្ចាស់ផ្ទះ) ។
    ២/ឈ្មោះ ណាន ហៀក ភេទស្រី អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។
    ៣/ ឈ្មោះ ឡុង សុគន្ធា ភេទស្រី អាយុ ៥៥ ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។
    ៤/ឈ្មោះ ម៉ែន ស្រីនាង ភេទស្រី អាយុ ៦០ ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។

ចាប់យកវត្ថុតាងបំរើឲ្យការលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរ )រួមមាន៖
១/បៀរចំនួន ២ ហ៊ូរ
២/កំរាលក្រាលលេងចំនួន០៤ផ្ទាំង ។
៣/លុយខ្មែរចំនួន១៧៩,០០០រៀល (មួយរយចិតសិបប្រាំបួនពាន់រៀល) ។
បច្ចុប្បន្នក្រុមអ្នកលេង និងម្ចាស់លំនៅដ្ឋាន កំពុងសាកសួរបំភ្លឺ ដើម្បីរៀបចំកសាងសំណុំរឿងទៅសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។