បង្ក្រាបក្មេងទំនើង ដែលគប់កញ្ចក់រថយន្តប្រជាពលរដ្ឋ ដែលចរាចរណ៍ពេលយប់នៅលេីផ្លូវជាតិ

ខេត្តតាកែវ ៖ នៅយប់ថ្ងៃសៅរ៍ ៣ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០០.៣០នាទី កម្លាំងអធិការដ្ឋានគរបាលស្រុកត្រាំកក់ បានបង្ក្រាបជនសង្ស័យជាមុខសញ្ញាក្មេងទំនើង ដែលបង្កអសន្តិសុខក្នុងមូលដ្ឋានជាពិសេសករណីគប់កញ្ចក់រថយន្តប្រជាពលរដ្ឋ រថយន្តដឹកទំនិញ ដែលចរាចរណ៍ពេលយប់នៅលេីផ្លូវជាតិលេខ០៣ ត្រង់ចំណុចភូមិចមពលឃុំពពេល ស្រុកត្រាំកក់ ។ក្រុមក្មេងដែលឃាត់ខ្លួនបានមានទី១ឈ្មោះ សាយ មករា ភេទ ប្រុស អាយុ ២០ឆ្នាំ នៅភូមិ ខ្វាវ ឃុំ ខ្វាវ ស្រុក សំរោង ខេត្តតាកែវ និងទី២ឈ្មោះ ផន នីត ភេទ ប្រុស អាយុ ១៧ឆ្នាំនៅភូមិ ពោធិ៍ ឃុំ ខ្វាវ ស្រុក សំរោង ខេត្តតាកែវ ព្រមទាំងដកហូតបានម៉ូតូ០១គ្រឿង ចំពាមកៅស៊ូ០១ ។បច្ចុប្បន្នជនសង្ស័័យនិងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។