បង្ក្រាបបទល្មេីសជួញដូរ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ០១ករណី ធ្វើការឃាត់មុខសញ្ញាជនសង្ស័យ ០៥នាក់

ខេត្តកំពត៖ នៅថ្ងៃសុក្រ ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៩ និង ០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបបទល្មេីសជួញដូរ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ០១ករណី ធ្វើការឃាត់មុខសញ្ញាជនសង្ស័យបានចំនួន ០៥នាក់ ស្រី ០១នាក់ នៅត្រង់ចំណុច ភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

១-ឈ្មោះ អាវ ពូជ ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិតាអិន ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ។

២-ឈ្មោះ មាន រ័ត្ន ភេទស្រី អាយុ ៤៣ ឆ្នាំ រស់នៅភូមិតាអិន ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ។

៣-ឈ្មោះ គង់ សៀងហៃ ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិស្រកានាគ ឃុំតាកែនស្រុកឈូក ខេត្តកំពត ។

៤-ឈ្មោះ សិន សិទ្ធិ ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។

៥-ឈ្មោះ ទូច នាង ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

*វត្ថុតាងដកហូតរួមមាន:

-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៦២ កញ្ចប់ ទម្ងន់ ១៣.៩៦ ក្រាម

-ទូរស័ព្ទដៃ ០៦ គ្រឿង

-ដាវ ០១ ដើម

– កាំភ្លើងកែច្នៃ ០១ ដើម

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕