បង្ក្រាបបានមុខសញ្ញា លួចគាស់ផ្ទះ យ៉ាង សកម្ម ពីរនាក់ទៀតហើយនៅក្រុងតាខ្មៅ

កើតហេតុ៖ថ្ងៃទី០២ខែសីហាឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី នៅចំណុច ផ្ទះឈ្មោះ ជីម សុខរិទ្ធ នៅភូមិទួលក្រសាំងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ជនរងគ្រោះឈ្មោះ ជីម សុខរិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិក ទីលំនៅភូមិសង្កាត់កើតហេតុ ។

ជនសង្ស័យ២នាក់៖
១-ឈ្មោះ ឈន ឌីជីវ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
(ឃាត់ខ្លួនថ្ងៃទី០២ខែសីហាឆ្នាំ២០២០និងបញ្ជូនទៅតុលាការថ្ងៃទី០៣/០៨/២០២០)។
២-ឈ្មោះ លន់ វ៉ាលីត ភេទប្រុស អាយុ១៦ឆ្មាំ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនបាននៅថ្ងៃទី០៥/០៨/២០២០)។

វត្ថុតាងចាប់យក
១-ទូរសព្ទ័ចំនួន១គ្រឿង ម៉ាក SAMSUNG ។
២-នាឡិកាដៃចំនួន១គ្រឿង។

កាលពីថ្ងៃទី០២/០៨/២០២០ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះឈន ឌីជីវ៉ា ភេទប្រុស អាយុ១៩ឆ្នាំ និងវត្ថុតាងក្នុងករណីអំពើលួចគាស់ផ្ទះ នៅចំណុចកើតហេតុខាងលើ បញ្ជូនទៅតុលាការខេត្តកណ្តាល ចំនែកជនសង្ស័យម្នាក់ទៀតឈ្មោះ លន់ វ៉ាលីតភេទប្រុស បានរត់គេចខ្លួនបាត់។លុះមកដល់ថ្ងៃទី០៥/០៨/២០២០ ទើបកម្លាំងផ្នែកយុត្តិធម៍ក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យដែលសេសសល់ឈ្មោះ លន់ វ៉ាលីត បានម្នាក់ទៀត បញ្ជូនទៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធីតែម្តង។