បង្រាបករណីហឹង្សា មួយបានកើតឡើង បង្កដោយក្រុមក្មេងទំនើងចំនួន ២ក្រុម បានវាយតប់គ្នាដោយប្រើដាវនិងកាំបិត
រតនគិរី៖ នៅវេលាម៉ោង ២០ និង ៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចការដ្ឋាន៤ ក្រុមហ៊ុនហ័ងអាញយ៉ាឡាយក្នុងភូមិ ០៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី មានករណីហឹង្សា មួយបានកើតឡើង បង្កដោយក្រុមក្មេងទំនើងចំនួន ២ក្រុម បានវាយតប់គ្នាដោយប្រើដាវនិងកាំបិត បណ្តាលអោយរងរបួសចំនួន ២នាក់ ឈ្មោះ ឈាន សម្ផស្ស ភេទប្រុស អាយុ ១៩ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិ ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី (រងរបួសបែកក្បាលបន្តិច) និង ឈ្មោះ ជ្រឿន ដាវីត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិ ៣ ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី (រងរបួសត្រង់ពោះ)។
វត្ថុតាងដកហូតមានដាវធ្វើពីដែកចំនួន ០២ដើម ខ្សែក្រវ៉ាត់ក្បាលមីញុង មូតូចំនួន ០១គ្រឿង។
មូលហេតុទំនាស់ពាក្យសំដីគ្នា។
បច្ចុប្បន្ន កម្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។
