បង្រ្កាបករណីចែកចាយដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យម្នាក់

ឧត្តរមានជ័យ៖ នៅវេលាម៉ោង ១៦ និង ៣០ នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ទោ គង់ ដារ៉ា មេបញ្ជាការស្រុក បានចុះបង្រ្កាបករណីរក្សាទុក ឬ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្ថិតនៅភូមិ/ឃុំ/អូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អាត សោភ័ណ ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិ/ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សម្ភារៈវត្ថុតាងដកហូតមានម្សៅក្រាមពណ៌សថ្លាម៉ាទឹកកកចំនួន២៩កញ្ចប់, ទូរស័ព្ទដៃចំនួន ០១គ្រឿង, ប្រាក់រៀលចំនួន៥០.០០០រៀល និង អត្ថសញ្ញាណប័ណ្ណ០១សន្លឹក។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី ។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online