បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​០១​ករណី​ឃាត់ខ្លួនជន​សង្ស័យចំនួន០៤នាក់

ខេត្តបាត់ដំបង​:កាលពី​ថ្ងៃ​ សុក្រ​ ៥កេីត​ ខែ​ អាសាឍ​ឆ្នាំ​ជូតទោ​ស័ក​ ព.ស.២៥៦៤​ត្រូវនឹងថ្ងៃទី១០​ខែ​កក្កដា​ ឆ្នាំ​២០​២០ម៉ោង២០និង៣៥នាទីនៅចំណុចក្រុមទី០៣ ភូមិ​​គារ២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង​អនុ​វត្តតាមមតិណែនាំរបស់ឯកឧត្តម​ ឧត្តមសេ​នី​យ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំបង​និងតាមមតិណែនាំជំនាញពី​លោ​ក​ឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ស្នងការរងផែនការ​ងារប្រឆាំងគ្រឿងញៀន​ នគរបាលស្រុកមោង​ឫស្សីដែលមានលោកវរសេនីយ៍ទោ​ ស​ គឹមឡុង​ ជាអធិការនគរបាលស្រុកជម្រុញដឹកនាំកម្លាំងន​គរ​បាលផ្នែកជំនាញចូលរួមជាមួយកម្លាំងប៉ុស្តិ៍​ន​គរបាលរដ្ឋបាលគារ​ បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​០១​ករណី​ក្នុង​(បទ​ល្មើសជាក់ស្តែង) ក្នុងនោះបានធ្វេីការឃាត់ខ្លួនជន​សង្ស័យចំនួន០៤នាក់៖
១-ឈ្មោះអ៊ុន ភក្តី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅ​ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបា​ត់​ដំ​បង(អ្នកលក់)។
២-ឈ្មោះធា រដ្ឋាភេទប្រុស អាយុ១៧ឆ្នាំ រស់នៅ​ភូមិឫស្សី១ ឃុំមោង ស្រុកមោងឫស្សី(អ្នកទិញ)
៣-ឈ្មោះប្រុស ហន ភេទប្រុស អាយុ២៦ឆ្នាំ រស់​នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫ​ស្សីខេត្តបាត់ដំបង​ (អ្នកទិញ)។
៤-ឈ្មោះសេត រុំម៉ាលី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី​ខេត្តបាត់ដំបង​។
-វត្ថុតាងចាប់យកបាន៖
១-ម្សៅក្រាមពណ៍សថ្លាច្រកក្នុងថង់ប្លាស្ទិចសថ្លាចំនួន០៧កូនថង់និងច្រកក្នុងទុយោជ័រចំនួន​០១ទ​ម្ងន់​៧,៣៦ក្រាមទាំងសំបក(សង្សយ័មាន​សារ​ធាតុញៀន)
២-កូនកាបូប០២
៣-ទូរសព្ទ័០៤គ្រឿង
៤-កញ្ចប់បារី០៣
៥-ដែកកេះ០១
៧-ម៉ូតូ០២គ្រឿង(ម៉ាកវិននឿ ពណ៍ខ្មៅ គ្មានផ្លាកលេខ០១គ្រឿង និងម៉ូតូកែច្នៃចាស់០១គ្រឿង)។

ជនសង័្សយត្រូវបាននគរបាលស្រុករៀបចំបញ្ជូនមកការិយាល័យជំនាញដេីម្បីអនុវត្តបន្តតាម​នី​តិ​វិធី៕(រូបភាពនគរបាលស្រុកមោងឫស្សី)